ក្រុងសានហ្រ្វានស៊ីស្កូៈ លោក Paul Allen ដែលបានបង្កើតក្រុមហ៊ុន Microsoft ជាមួយលោក Bill Gates ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងក្រោយមកបានក្លាយវិនិយោគិន សប្បុរសជន និងម្ចាស់ក្លឹបកីឡាមួយចំនួននោះ បានទទួលមរណភាពកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកចុងក្រោយបំផុតនៅអាយុ ៦៥។
លោកស្រី Jody Allen ប្អូនស្រីរបស់លោក Paul Allen បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសអំពីការស្លាប់របស់លោកថា៖ «បងប្រុសរបស់ខ្ញុំគឺជាបុគ្គលិកដ៏គួរឲ្យកត់សម្គាល់នៅគ្រប់កម្រិត។ ខណៈដែល Paul Allen ត្រូវបានគេស្គាល់ថាជាអ្នកបច្ចេកវិទ្យា និងសប្បុរសជននោះ សម្រាប់យើងគាត់គឺជាបងប្រុស និងឪពុកធំជាទីស្រលាញ់ និងជាមិត្តល្អម្នាក់។
ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោក Allen ក៏បានបង្កើតក្រុមហ៊ុន Stratolaunch Systems ដែលផលិតយន្តហោះធំបំផុតក្នុងពិភពលោក ដែលរចនាឡើងសម្រាប់ធ្វើជាយន្តហោះបាញ់កាំជ្រួចដ៏ធំសម្រាប់ការធ្វើដំណើរការនៅលំហរអាកាសនាពេលអនាគត។
យន្តហោះនេះស្ថិតក្នុងដំណើរឆ្ពោះទៅរកការបាញ់បង្ហោះបង្ហាញជាលើកដំបូង នៅដើមឆ្នាំ ២០១៩។
លោក Allen បានស្លាប់ពីរសប្តាហ៍បន្ទាប់ពីលោកបានប្រកាសជាសាធារណពីការរើឡើងវិញនៃជំងឺមហារីកកូនកណ្តុល ឬ non-Hodgkin''s lymphoma (NHL) ដែលស្ថិតក្នុងការគ្រប់គ្រងបានកាលពី ៩ ឆ្នាំមុននោះ តែបានវិលត្រលប់មកវិញហើយ។
ជំងឺមហារីកដែលមិនអាចព្យាបាលបាននេះ ប៉ះពាល់ដល់កោសិកាឈាមស៕ AFP/KC