ក្រុងលូអង់ដាៈ ប្រទេសអង់ហ្គោឡា និង​ក្រុមហ៊ុន Total ដែល​ជា​ក្រុម​ហ៊ុន​ប្រេង​ឈា​នមុខ​គេរបស់​ប្រទេស​បារាំង កាល​ពី​ថ្ងៃសៅរ៍​ បាន​ដំណើរ​ការជាផ្លូវការ​នូវ​គម្រោង​​ប្រេងថ្មី​ក្នុង​សមុទ្រ​ដ៏សំខាន់មួយ​ ដើម្បី​ជួយ​​សេដ្ឋ​កិច្ចរបស់​​ប្រទេស​នេះ ដែល​បានធ្លាក់ចូល​ក្នុងវិបតិ្ត​ បន្ទាប់​ពី​តម្លៃ​ប្រេង​ធ្លាក់ចុះ​កាល​ពីឆ្នាំ​ ២០១៤។

គម្រោង​ Kaombo ដែល​មានទីតាំង​នៅ​មហាសមុទ្រអាត្លង់​ទិក ចម្ងាយ​ ២៥០ គីឡូម៉ែត្រ​ (១៥៥ ម៉ាយល៍) ពី​ទី​ក្រុងលូអង់ដា គឺជា​ការ​វិនិយោគ​រួមនៅសមុទ្រ​ដ៏សំខាន់​បំ​ផុត​របស់​ប្រទេស​អង់​ហ្គោ​ឡា និង​មាន​តម្លៃ​​ ១៦ ​​ពាន់​លានដុល្លារ។

នាវាផលិត​កម្ម​​ប្រេង​ចំនួន​ពី​រគ្រឿង​​ ដែល​ក្នុងមួយ​គ្រឿងៗ​មាន​​ប្រវែងជាង ៣០០ ម៉ែត្រ (​៩៨៥​​ហ្វីត) នឹង​បូម​ប្រេង​ឆៅ​ពី​អណ្ដូង​​ប្រេង​ក្រោមសមុទ្រ​ទាំង ៦ លាតសន្ធឹង​លើផ្ទៃសមុទ្រ​ ៨០០ គីឡូម៉ែត្រ​ការ៉េ​ ដែល​មានទំហំ​​ប៉ុន​​ក្រុង​ប៉ារីស។

បណ្ដាញ​បំពង់​បង្ហូរប្រេង​ប្រវែង​ ៣០០ គីឡូម៉ែត្រ​ ត្រូវ​បាន​សាងសង់ជម្រៅ​​ ២ ០០០ ម៉ែត្រ​ចុះ​ក្រោមផ្ទៃ​ទឹក ដើ​ម្បី​បូមយក​អ៊ីដ្រូកាបូន។

នាវា Kaombo Norte ​ដែលជា​នាវា​មួយក្នុង​ចំណោម​នាវាផលិតកម្មប្រេង​ថ្មី​ចំនួន​ពីរនេះ ​ផលិត​ប្រេង​ជា​លើកដំបូង​​កាល​ពីខែ​កក្កដា​ ហើយ​​​នាវា​ Kaombo Sul ដែលជា​នាវាទី​ ២ នឹង​ចូល​ខ្លួន​​ក្នុង​ប្រតិបត្តិនេះ​​​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។

ហេដ្ឋារច​នាសម្ព័ន្ធនេះ​នឹង​ផលិត​​ប្រេង​បាន ២៣០ ០០ បារ៉ែល​​ក្នុង​មួយថ្ងៃ​ នៅពេល​​ប្រតិបត្តិ​ការ​​ពេញ​លេញ​ ស្មើ​នឹង​ ១៥ ភាគរយនៃ​​ការ​​ផលិត​​នៅពេល​​បច្ចុប្បន្ន​របស់​ប្រ​ទេស​នេះ៕ AFP/LA