ភ្នំពេញៈ​ Louvain Cooperation Cambodia ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​របស់​ប្រទេស​ បែល​ហ្ស៊ិក បាន​ចុះ​​​អនុស្សរ​ណៈ​នៃ​កិច្ច​ព្រម​ព្រៀង ​(MOA) ​​ជា​ផ្លូវការ​ជា​មួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម កាល​ពី​ម្សិលមិញ​ ដើ​ម្បី​​ជំរុញ​ការ​លើក​កម្ពស់​​វិស័យ​កសិ​កម្ម​​កម្ពុជា​ប្រកប​ដោយ​ស្ថិរ​ភាព​។​

អង្គ​ការ​ Louvain Cooperation Cambodia បាន​សហ​ការ​រួច​ហើយ​ ជា​មួយ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ ECOLAND របស់​សាក​ល​​វិទ្យា​ល័យ​ភូមិន្ទ​កសិ​កម្ម​ ដើម្បី​លើក​កម្ពស់​លើ​ការ​ពង្រីក​ការ​ធ្វើ​កសិ​កម្ម​ប្រកប​ដោយ​ចីរ​ភាព​នៅ​ក្នុង​ប្រទេស​ កម្ពុជា។ នេះ​បើ​យោង​តាម​​លោក​ស្រី​ Neang Malyne សហ​នាយក​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ Ecolan​d។​

លោក​ស្រី​ Neang Malyne បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​បាន​និង​កំពុង​អនុវត្ត​រួច​​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ​ហើយ​​នឹង​បញ្ចប់​នៅ​​ក្នុង​ឆ្នាំ ២០២១​។​

ចាប់​ពី​ឆ្នាំ​ ២០១៧ អង្គការ Louvain Cooperation Cambodia បាន​ធ្វើ​ការ​ស្រាវជ្រាវ​រួម​មួយ​ជា​មួយ​ ECOLAND ដែល​ជា​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​មួ​យ​ របស់​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ នៅ​​​​ប្រទេស​ កម្ពុជា​ ដើម្បី​វាយ​តម្លៃ​អត្ថ​ប្រយោជន៍​នៃ​បច្ចេក​ទេស​កសិ​កម្ម​ប្រកប​ដោយ​ចីរ​ភាព​ សម្រាប់​កសិករ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​។​​ ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា ការ​ធ្វើ​កសិ​កម្ម​ប្រកប​ដោយ​ស្ថិរភាព​ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង និង​ផ្ដល់​ប្រយោជន៍​​ដល់​កសិករ​​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​។​

លោក​ស្រី Malyne បាន​ឲ្យ​ដឹង​ថា ដើម្បី​​លើក​កម្ពស់​ការ​ធ្វើ​កសិក​កម្ម​ប្រកប​ដោ​យ​ស្ថិរ​​ភាព​គម្រោង​នេះ​នឹង​ធ្វើ​ការ​ងារ​ជា​មួយ ​​​ការ​លើក​កម្ពស់​បច្ចេក​វិទ្យា​កសិ​កម្ម និង​​ការ​បណ្ដុះ​បណ្ដាល​កសិករ​អំពី​កសិ​កម្ម​​​បរិស្ថាន​ សេដ្ឋ​កិច្ច និង​សង្គម​ប្រកប​ដោយ​ស្ថិរ​ភាព ​ខណៈ​និសិ្សត​អន្តរ​ជាតិ និង​​ក្នុង​ស្រុក​ នឹង​សិក្សា​ស្ដី​ពី​​នវា​នុវត្តន៍​កសិកម្ម ដើ​ម្បី​បង្ហាញ​ដល់​សាធា​រណជន​អំពី​អត្ថ​ប្រ​យោជន៍​របស់​ខ្លួន​សម្រាប់​​វិស័យ​កសិ​កម្ម​។

លោក​ស្រី​ថ្លែង​ថា​៖ «​យើង​ចង់​បង្កើន​សមត្ថ​ភាព​កសិ​ករ​ក្នុង​ការ​ធ្វើ​ការងារ​ឲ្យ​បាន​ប្រសើរ​ ជា​មួយ​ការ​ធ្វើ​កសិ​កម្ម​ អនុ​លោម​តាម​គោល​ការណ៍​ណែនាំ​កសិ​ក​ម្ម​ប្រកប​ដោយ​ស្ថិរ​ភាព​»។

លោក​ស្រី​បន្ត​ថា​៖ «​យើង​នឹង​បង្ហាញ​ករណី​នៃ​​ការ​សិក្សា​របស់​យើង​ ជាសាធារ​ណៈ​ ដើ​ម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​កសិ​កម្ម​»​​។ លោក​ស្រី​បន្ថែម​ថា គម្រោង​នេះ ​នឹង​លើក​កម្ពស់​​ការ​វា​យ​តម្លៃ​​ហិរញ្ញវត្ថុ​​ និង​​ហិរញ្ញវ​ត្ថុ​សម្រាប់​​ក្រុម​ជួយ​ក្រុម​ផង​ដែរ​។​

អ្នក​ស្រី​ ណាំ ណាវ ​កសិករ​នៅ​ខេត្ត​កំពង់​ធំ ដែល​​ចូល​រួម​​ក្នុង​គម្រោង​នេះ​ បាន​ឲ្យ​ដឹង​ថា​ អ្ន​កស្រី​ចង់​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ធ្វើ​កសិ​កម្ម​។​

អ្នក​ស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ទទួល​បាន​ការ​​ប​ណ្ដុះ​បណ្ដាល​បន្ថែម​ទៀត​ និង​រៀន​សូត្រ​អំពី​របៀប​បច្ចេក​ទេស​ ក្នុង​ការ​ដាំ​ដុះ​​​​ប្រកប​ដោយ​ជោគ​ជ័យ​ ដើ​ម្បី​ទទួ​​ល​​បាន​​ការ​ផលិត​ខ្ពស់​»​។

អ្នក​ស្រី​បន្ថែម​ថា​ រហូ​ត​មក​ដល់​ពេល​នេះ​ ការ​ដាំដុះ​បន្លែ​របស់​អ្នក​ស្រី​ កំពុង​ផ្ដល់​លទ្ធ​​ផល​កាន់​តែ​​ប្រសើរ​ ប៉ុន្តែ​វា​​មិន​មែន​ជា​ការ​ផលិត​ច្រើន​​ពិត​ប្រាកដ​នោះ​ទេ។​

អ្នក​ស្រី​លើក​ឡើង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា NG​O នឹង​នាំ​យក​បច្ចេក​វិទ្យា និង​ជំ​នា​ញ​​ថ្មី​ សម្រាប់​ការ​ដាំដុះ​របស់​ខ្ញុំ​»៕​ LA