ទីក្រុងហូជីមិញ៖ កសិករចិញ្ចឹមក្រពើនៅទីក្រុងហូជីមិញ កំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរចាប់តាំងពីការរីករាលដាលកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ការនាំចេញ។ ពេលនេះកសិករចិញ្ចឹមក្រពើពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារប្រទេសចិន ជាមួយស្ថានភាពនាំទៅដល់ភាពផុយស្រួយលើតម្លៃនៅឡើយ។
ទីក្រុងហូជីមិញ ស្ថិតក្នុងចំណោមតំបន់ចិញ្ចឹមក្រពើដ៏ធំ ក្នុងតំបន់ភាគខាងត្បូងប្រទេស ដែលមានសត្វក្រពើប្រមាណ ២០ ម៉ឺនក្បាល ត្រូវបានគេចិញ្ចឹម។
លោកស្រី DinhThịNgọc MyTrang ប្រធានក្រុមហ៊ុន HoaCà Crocodile Ltd Co បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រីបានចិញ្ចឹមក្រពើប្រមាណ ១០ ០០០ ក្បាល នៅពេលមានតម្រូវការសាច់ និងស្បែកខ្ពស់។
ផលិតផលធ្វើស្បែកក្រពើមានដូចជាកាបូបយួរដៃ កាបូបលុយ ខ្សែក្រវាត់ និងខ្សែនាឡិកា មានការពេញនិយមពីសំណាក់ភ្ញៀវប្រើប្រាស់ក្នុងស្រុក និងបរទេស និងការលក់ដំណើរការល្អក្នុងតំបន់ទេសចរណ៍ និងតាមព្រលានយន្តហោះ ប៉ុន្តែការផ្ទុះឡើងនៃកូវីដ ១៩ បានបណ្តាលឲ្យហាងជាច្រើនត្រូវបិទទ្វារបណ្តោះអាសន្ន និងបណ្តាលឲ្យប្រាក់ចំណូលរបស់អ្នកស្រីធ្លាក់ចុះ ៨០ ភាគរយ៕ VNS-ANN/RR