ក្រុងប្រ៊ុចសែលៈ សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ដើម្បី​ការពារ​ទំនិញ​សម្គាល់​ភូមិសាស្ដ្រ​ជំនួប ២០០ មុខ​ ដូចជា​ឈីស Roquefort ឬ​តែ Pu''er ជាដើម​។

ចាប់ពី​ពេល​នេះ​តទៅ​នៅក្នុង​ការជួញដូរ​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ ២ ​របស់​ពិភពលោក​នេះ អតិថិជន​ត្រូវតែ​ជឿទុកចិត្ត​ថា ស្រា​ដែល​មាន​ស្លាក​ឈ្មោះ​ដូចជា ស្រាវវីស្គី Scotch មកពី​ប្រទេស Scotland និង​ស្រា Moutai មកពី​ក្រុមហ៊ុន Kweichow​។

កិច្ចព្រមព្រៀង​នេះ​បង្កើត​ឲ្យ​មាន​ការសន្យា​ដ៏ល្អ​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​ ចិន​ កាលពី​ខែ​មេសា និង​ត្រូវ​បាន​បញ្ចប់​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ដោយ​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​ក្រុមមន្ដ្រី​សហភាព​អឺរ៉ុប​។

កិច្ចព្រមព្រៀង​ការពារ​ទំនិញ​អាហារ​ប្រភពដើម​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ភាគី​ទាំង​ ២ បាន​ជម្នះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការបើកផ្លូវ​ស្ដីពី​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​ដែល​ពន្យារពេល​យូរ​ជាមួយ​ទីក្រុង​ប្រ៊ុចសែល​ដែល​បាន​បារម្ភ​យ៉ាងខ្លាំង​អំពី​កង្វះ​លទ្ធភាព​ចូល​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ក្រុមហ៊ុន​បរទេស និង​ការរីករាលដាល​នៃ​ការឧបត្ថម្ភធន​រដ្ឋ​របស់​ប្រទេស​ចិន​។

លោក Phil Hogan ស្នងការ​កសិកម្ម​សហភាព​អឺរ៉ុប​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា «​ការឈ្នះ​សម្រាប់​ភាគី​ទាំង​ ២» ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការការពារ​កសិករ និង​អតិថិជន​។

លោក​ថ្លែងថា​៖ «​អតិថិជន​មាន​ឆន្ទៈ​ក្នុង​ការបង់ថ្លៃ​កាន់តែ​ខ្ពស់​ដោយ​ទុកចិត្ត​លើ​ប្រភពដើម និង​ភាពត្រឹមត្រូវ​នៃ​ផលិតផល​ទាំងនេះ ខណៈ​ការផ្ដល់​រង្វាន់​បន្ថែមទៀត​ដល់​កសិករ​»​។

ប្រទេស​ចិន​ជា​ទីផ្សារ​ឈានមុខ​គេ​ទី​ ២ ​របស់​សហភាព​អឺរ៉ុប សម្រាប់​ការនាំចេញ​កសិកម្ម​ដែល​មាន​តម្លៃ ១២,៨ ​ពាន់​លាន​អឺរ៉ូ​នៅ​ពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ ​និង​ខែ​សីហា​ឆ្នាំ​ ២០១៩​។

បច្ចុប្បន្ន​ទំនិញ​នៅពេល​នេះ​ដែលមាន «​សូចនាករ​សម្គាល់​ភូមិសាស្ដ្រ​» តំណាង​ឲ្យ ៩ ភាគរយ ​នៃ​ចំនួន​សរុប​នេះ​។

បញ្ជី​របស់​អឺរ៉ុប​សម្រាប់​ឈ្មោះ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ចំនួន ១០០​ មុខ ​រួមមាន​ឈីស​ជាច្រើន​ប្រភេទ ដូចជា​ឈីស manchego របស់​ប្រទេស​អេស្ប៉ាញ និង​ឈីស danablu របស់​ប្រទេស​ដាណឺម៉ាក ព្រមទាំង​ស្រា​របស់​ប្រទេស​បារាំង​ជាច្រើន​តំបន់​។

នៅលើ​បញ្ជី​ផលិតផល ១០០ មុខ​ របស់​ប្រទេស​ ចិន ស្រាអង្ករ Shaoxing នឹងត្រូវ​បាន​ការពារ​ផងដែរ​រួមជាមួយ​នឹង​ជ្រក់ pao cai នៅ​ស៊ីឈាន់ និង​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​ដូចជា​ផ្លែ​ក្រូចត្លុង​ទឹកឃ្មុំ Tai Po​។

កិច្ចព្រមព្រៀង​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​មុនពេល​ដំណាច់​ឆ្នាំក្រោយ បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បានផ្ដល់​សច្ចាប័ន​ដោយ​ក្រុម​មេដឹកនាំ​ថ្នាក់ជាតិ និង​សមាជិកសភា​អឺរ៉ុប​។

៤ ឆ្នាំ​បន្ទាប់មក​ បញ្ជី​នេះ​នឹង​ត្រូវបាន​បង្កើន​ចំនួន​ផលិតផល ដើម្បី​គ្របដណ្ដប់​លើ​ផលិតផល ១៧៥ មុខ​ផ្សេងទៀត​មកពី​ភាគី​នីមួយៗ​៕ LA