ទីក្រុង​ស៊ីដនីៈ ធនាគារកណ្តាល​អូស្ត្រាលី​បាន​ទម្លាក់​អត្រា​ការប្រាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​ពង្រីក​នូវ​កម្មវិធី​ទិញ​សញ្ញា​បណ្ណ​ដ៏ធំ​របស់ខ្លួន នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​ដុនដាប​ដោយសារ​ការរីក​រាលដាល​វីរុស​រស់​ឡើងវិញ ពេល​ដែល​ខ្លួន​ងើប​ចេញពី​ការរឹតត្បិត​។

ទោះយ៉ាងណា​លោក Philip Lowe ទេសាភិបាល​ធនាគារ​កណ្តាល​អូស្ត្រាលី បាន​ព្រមាន​ឱ្យដឹងថា ការងើប​ឡើង​វិញ​នឹង​អាស្រ័យ​លើ​ការបិទបញ្ចប់​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ដែល​កំពុង​កើតឡើង​វិញ​ក្នុង​ទីផ្សារ​សំខាន់ ដូចជា អាមេរិក និង​អឺរ៉ុប​។

ធនាគារ​កណ្តាល​អូស្ត្រាលី​បាន​កាត់​អត្រា​ការប្រាក់​ពី​ ០,២៥ ​ភាគរយ​ដល់​ទៅ​ ០,១០ ​ភាគរយ និង​ប្តេជា្ញ​ទិញ​សញ្ញា​បណ្ណ​រដ្ឋាភិបាល​ក្នុង​ទឹកប្រាក់​ ១០០ ​ពាន់​លាន​ដុល្លារ​អូស្ត្រាលី (៧០,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​នៅ​ ៦ ​ខែ​បន្ទាប់​ទៀត​នេះ ដែល​មាន​រយៈពេល​ពី​ ៥ ទៅ​ ១០ ​ឆ្នាំ​។

លោក Lowe បាន​និយាយថា វិធានការ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បន្ទាប​ថ្លៃដើម​នៃ​ប្រាក់កម្ចី និង​ជំរុញ​ឱ្យ​ដុល្លារ​អូស្ត្រាលី​ឱ្យ​ចុះ​ទាប​ដើម្បី​ជំរុញ​កំណើន​។ ដុល្លារ​អូស្ត្រាលី​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៧០,៤០ ​សេន​ពី ៧០,៥០ ​សេន​ធៀប​ដុល្លារ​អាមេរិក​នៅ​មុន​ការប្រកាស​។

វា​បាន​កើតឡើង​ពេល​ដែល​ធនាគារ​កណ្តាល​រំពឹងថា​សេដ្ឋកិច្ច​លូតលាស់​នៅក្នុង​ត្រីមាស​ទី​ ៣ បន្ទាប់ពី​អូស្ត្រាលី​បាន​ធ្លាក់ចូល​ទៅក្នុង​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​លើកដំបូង​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​។

លោក Lowe បានលើកឡើង​ពី​សេចក្តី​ថ្លែងការណ៍​ដែល​ប្រកាស​ពី​វិធានការ​ថា​៖ «​សូម្បីតែ​ធ្វើ​បែប​នេះ ការងើប​ឡើងវិញ​នៅតែ​ត្រូវគេ​រំពឹងថា​នឹង​ដូច​ពពុះ​សាប៊ូ និង​រីងស្ងួត និង​មើលទៅ​នៅតែ​ពឹង​ផ្អែកលើ​ការគ្រប់គ្រង​វីរុស​ឱ្យបាន​ជោគជ័យ​»​។

អូស្ត្រាលី​បាន​ងើបឡើង​វិញ​ពី​ផលប៉ះពាល់​លើកដំបូង​នៃ​ការរឹតត្បិត​ដោយសារ​វីរុស មុន​ទីក្រុង Melbourne ដែលជា​ទីក្រុង​ធំ​បំផុត​ទី​ ២ ​ត្រូវបាន​បង្ខំ​បិទ​ម្តងទៀត​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ឡើង​ជាថ្មី​។

ប៉ុន្តែ​ទីក្រុង​បាន​បើក​ឡើង​វិញ​នៅ​ចុង​ខែ​តុលា បន្ទាប់ពី​រឹតត្បិត​ជាច្រើន​ខែ​ធ្វើឱ្យមាន​ក្តីសង្ឃឹម​ចំពោះ​ការវិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ ដែល​អាច​រុញច្រាន​ការងារ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។

ភាព​គ្មាន​ការងារ​ធ្វើបាន​កើន​ដល់​ ៦,៩ ​ភាគរយ​ក្នុង​ខែកញ្ញា ជាមួយ​ប្រជាជន​អូស្ត្រាលី​ស្ទើរតែ​ ១ ​លាន​នាក់​គ្មាន​ការងារ​ធ្វើ និង​ជាច្រើន​ទៀត​ទទួល​យក​ការកាត់បន្ថយ​ប្រាក់ខែ ឬក៏​ធ្វើ​ការងារ​តិច​ម៉ោង​ចាប់​តាំងពី​ការរីករាលដាល​បានចាប់ផ្តើម​។

រដ្ឋាភិបាល និង​ធនាគារកណ្តាល​បានដាក់​ចេញរួច​មកហើយ​នូវ​កម្មវិធី​ចំណាយ​ជំរុញ​សេដ្ឋកិច្ច​ដ៏ច្រើន​សន្ធឹក ដើម្បី​កែប្រែ​ពី​ការធ្លាក់ចុះ​ពេញទំហឹង ដោយបាន​ធ្វើ​ឱ្យ​ប្រទេស​ស្ថិតនៅ​លើផ្លូវ​ទៅរក​ឱនភាព​ថវិកា​ដល់​កំណត់ត្រា​ដែលមាន​ ២១៣,៧ ​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​នៅ​ឆ្នាំនេះ​។

ធនាគារ​កណ្តាល​ពេលនេះ​រំពឹង​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នឹង​ឡើង​ដល់​រហូត​ក្បែរ​ ៨ ​ភាគរយ​តិច​ជាង​ ១០ ​ភាគរយ​ដែល​បាន​ព្យាករ​កាលពី​ពេលមុន ប៉ុន្តែ​សង្ឃឹម​ថា​នឹង​រុញច្រាន​អត្រា​គ្មាន​ការងារ​ធ្វើ​កាន់តែ​ទាប​។

ធនាគារ​កណ្តាល​ឱ្យដឹងថា កំណើន​សេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា នឹង​មាន​ជុំវិញ​ ៦ ​ភាគរយ​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២១ និង ៤ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២២​។

ទោះ​ជា​បែបណា​លោក Lowe បាន​និយាយថា ប្រទេស​អូស្ត្រាលី​នឹង​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​សម្រេច​បាន​នូវ​កម្រិត​ទិន្នផល​នៅមុន​ការរីក​រាលដាល ជាមួយនឹង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ដែល​រំពឹងថា​នឹងមាន​ការកើនឡើង​នូវ​ប្រាក់ឈ្នួល និង​តម្លៃ​ដែល​ធ្លាក់ចុះ​។

លោក​បាន​បន្ថែម​៖ «​បើ​ទស្សនវិស័យ​ទាំង​ភាព​មាន​ការងារ​ធ្វើ និង​អតិផរណា រូបិយវត្ថុ និង​ការគាំទ្រ​ផ្នែក​សារពើពន្ធ​នឹងត្រូវ​បាន​គេ​តម្រូវ​សម្រាប់​ពេលខ្លះ​»​។

ការអន្តរាគមន៍​ក្នុង​ទីផ្សារ​សញ្ញា​បណ្ណ​ធ្វើឱ្យ​កម្មវិធី​ទិញ​សញ្ញា​បណ្ណ​កាលពី​លើក​មុន​ដែល​បានប្រកាស​កាលពី​ខែ​មីនា និង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​បាន​លើកឡើង​ថា វា​ត្រូវ​បានរៀបចំ​ដើម្បី​ធ្វើ​ច្រើន​ទៀត ប្រសិន​ចាំបាច់​»​។

ប្រាក់កម្ចី​ទំនង​ជា​នៅ​តែ​ថោក​សម្រាប់​រយៈពេល​អនាគត​ដែល​គេ​ព្យាករ​ទុក ដោយ​ធនាគារកណ្តាល​មិន​រំពឹង​ថា កើនឡើង​នូវ​អត្រា​ការប្រាក់​វិញ​សម្រាប់​រយៈពេល​យ៉ាងហោច​ ៣ ​ឆ្នាំ​។

សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​ពី​សញ្ញា​ខ្លះ​នៃ​ការ​ងើប​ឡើងវិញ​ចាប់តាំងពី​ការធ្លាក់ចុះ​នៅក្នុង​វិបត្តិ​ដំបូង ប៉ុន្តែ​ការផ្លាស់ប្តូរ​ត្រូវបាន​ហក់​ឡើង​ដោយ​ការរីក​រាលដាល​ថ្មីៗ​នៃ​ការឆ្លង​នៅក្នុង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ដែល​បាន​បង្ខំ​ឱ្យមាន​ការធ្លាក់ចុះ​នៅក្នុង​សេដ្ឋកិច្ច​ធំៗ រួមមាន​អង់គ្លេស និង​បារាំង​។

ប្រទេស​អូស្ត្រាលី​គ្រប់គ្រង​ជំងឺ​រាតត្បាត​បាន​ល្អ​គួរ​ឱ្យ​កត់សម្គាល់​ដោយ​មាន​ត្រឹមតែ​ជាង ២៧៥០០ ​ករណី និង​មាន​អ្នកស្លាប់ ៩០៧ ​នាក់​៕ RR