ភ្នំពេញៈ ក្រុម​ហ៊ុន Smart Axiata​ ជា​ប្រតិ​បត្តិ​ករ​ទូរ​ស័ព្ទ​ចល័ត​ឈាន​មុខ​មួយ​របស់​កម្ពុ​ជា​​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ ​នេះ​​កំ​ពុ​ង​រួម​ចំ​ណែក​ដល់​ការ​​​វិ​និ​យោ​គ​លើ​​សេដ្ឋ​កិច្ច​សង្គម​នៅ​កម្ពុជា​​។​

ក្រុម​ហ៊ុន​នេះ​បាន​ចេញ​ផ្សាយ​​របាយ​ការណ៍​ចីរ​ភាព​ឆ្នាំ ២០​១​៧ របស់ខ្លួន​​កាល​ពី​សប្ដាហ៍​មុន ដែល​ផ្ដោត​លើ​​​កតា្ត​សំ​ខាន់​ៗ​ ៤ នៃ​ការ​វិ​និ​យោគ​​លើ​ការ​ជួយ​ដល់​​សេដ្ឋ​កិច្ច​សង្គម​​។​

លោក Thomas Hundt ​អគ្គ​នា​យក​ក្រុម​ហ៊ុន Smart Axiata ​ បាន​ថ្លែង​ថា​៖ «​​យើង​ទទួល​ស្គាល់​ថា ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​ ក្នុង​ការ​ធា​នា​​​ឲ្យ​ប្រាក​ដ​ថា កំ​ណើន​អា​ជីវ​​កម្ម​របស់​យើង​រីក​ចម្រើន​​ជា​មួយ​ភា​គី​ពាក់​ព័ន្ធ​​ និង​ស​ហ​គមន៍​ក្នុង​ស្រុក​របស់​យើង​»។

នៅ​ឆ្នាំ ២០១៧ ​​ក្រុម​ហ៊ុន Smart ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រួម​ចំ​ណែក​ ៣៣៩ លាន​ដុ​ល្លារ​ដល់​សេដ្ឋ​កិច្ច​ជាតិ​របស់​​កម្ពុជា ​ដែល​មាន​ចំ​នួន​​ ១,៥ ​ភាគ​រយ​​​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ​របស់​កម្ពុជា។

ក្រុម​ហ៊ុន​​បាន​បង្កើត​ការ​ងារ ​៥២ ​​៥៥​៤​ នាក់​ទូ​ទាំង​ចង្វាក់​តម្លៃ​របស់​ខ្លួន​៕ ភ្នំពេញ ប៉ុស្ដិ៍