ភ្នំពេញៈ អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ (UAE) ​បាន​បង្ហាញ​ចំ​ណាប់​អា​រម្មណ៍​​​លើ​ការ​ផលិ​ត​ប្រេង​នៅ​​កម្ពុជា​ជា​លើក​​ដំ​បូង​ ខណៈ​​សមា​ជិក​មួយ​រូប​របស់​គ្រួ​សារ​រាជ​​វង្ស​កំ​ពុង​កាន់​អំ​ណា​ច​របស់​ប្រ​ទេស​នេះ​កំ​ពុង​បំ​ពេញ​ទស្ស​ន​​កិច្ច​នៅ​កម្ពុជា​។

ចំ​ណាប់​អារ​ម្ម​ណ៍​​ធ្វើ​ឡើង​ក្នុង​​ជំ​នួប​​រវាង​ព្រះ​អង្គ​ម្ចាស់ Ame​d Dalmo​ok Al Maktoum រប​ស់ UA​E​ ជា​មួយ​​រដ្ឋ​មន្ដ្រី​ក្រ​សួ​​ង​រ៉ែ​ និង​ថាម​ពល​​កាល​ពី​ថ្ងៃ​ពុធ​ដើ​ម្បី​ពិ​ភា​ក្សា​អំ​ពី​ឱ​កា​ស​ពា​ណិជ្ជ​កម្ម​​ក្នុង​វិ​ស័យ​នេះ ដែល​ភាគី​ទាំង​​ ២ បង្ហាញ​ចំ​ណាប់​​អារម្ម​ណ៍​រួម​​លើ​ការ​ងារ​រួម​គ្នា​ ដើ​ម្បី​ស្វែង​រក​មធ្យោ​បាយ​សម្រាប់​ការ​វិនិ​យោ​គ​ប្រេង​ និង​ឧស្ម័ន​​នៅ​កម្ពុជា​។ ​នេះ​​បើ​យោង​តាម​លោក​ ជៀប​ សួរ​​ អ្នក​នាំ​ពាក្យ​​ MME។​

ខណៈ​​មិ​ន​មាន​កិច្ច​ព្រម​ព្រៀង​ ឬ​​ការ​សម្រេច​ចិត្ត​ណា​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ជំ​នួប​នេះ​ លោ​ក សួរ បាន​ឲ្យ​ដឹង​ថា ភា​គី​ទាំង​​ ២ ​​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​ងារ​រួម​គ្នា​។ ​លោក​ថ្លែង​ថា​៖ «​វា​ជា​លើក​​ដំ​បូង ​ដែល​ UAE បង្ហាញ​ចំ​ណាប់​អារ​ម្មណ៍​របស់​ខ្លួន​លើ​វិ​ស័យ​ប្រេង និង​ឧស្ម័ន​កម្ពុជា​»​។

លោក​បន្តថា​៖ «​យើង​បង្កើត​ចំ​ណុច​ទំ​នាក់​ទំ​នង​នេះ​ ដើ​ម្បី​ធ្វើ​​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​ជា​មួយ​គ្នា​ទៅ​​វិញ​ទៅ​មក​ និង​ធ្វើ​ការ​ងារ​កាន់​តែ​ជិត​ដិត​​»​។​

UAE ​​​ជា​សមា​ជិកផ​លិត​ប្រេង​នៃ​​​អង្គ​ការ​​ប្រ​ទេស​នាំ​ចេ​ញ​ប្រេង​ (OPEC​) ​ដ៏​សំ​ខាន់​មួយ​ ដែល​ផលិត​​ប្រេង​​ឆៅ​ប្រ​ហែល ៣ ​លាន​បា​រ៉ែល​​ក្នុង​ ១ ថ្ងៃ​។

ព្រះ​អង្គ​ម្ចាស់​ Amed Dalmook Al Maktoum ​កាល​ពី​ថ្ងៃ​​អង្គារ​ បាន​ជួប​លោក​នាយ​ក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​​ ​និង​បាន​សន្យា​​ផ្ដល់​កម្ចី​ប្រ​ភេទ credit line​ ៥​០០ លាន​ដុ​ល្លារ​ដល់​កម្ពុជា​ ដើ​ម្បី​នាំ​ចូល​​ទំនិញ​​ពី​បណ្ដា​ប្រ​ទេស​ អា​រ៉ាប់​៕ ​LA