ក្រុង​នុសាឌួៈ ធនាគារ​ពិភពលោក (WB) កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ផ្តល់​មូលនិធិ​រហូត​ដល់ ១ ពាន់​លានដុល្លារ​ដល់​ប្រទេសឥណ្ឌូនេស៊ី បន្ទាប់​ពី​ប្រទេស​នេះ​បាន​រងគ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នា​ពេល​ថ្មីៗ​នេះ រួមទាំង​រញ្ជួយ​ដី​ដែល​បង្ក​ឲ្យមាន​រលក​យក្ស​ស៊ូណាមិ​ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ផងដែរ។

លោកស្រី Kristalina Georgieva អគ្គនាយក​ធនាគារ​ពិភពលោក​បាន​បង្ហាញ​គម្រោង​នេះ​នៅ​ឯ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី ជា​ទី​ដែល​ធនាគារ​ពិភពលោក និង​មូល​និធិ IMF បាន​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំឆ្នាំរបស់ខ្លួន។

លោកស្រី Georgieva បានថ្លែង​ថា មូលនិធិ​ដែល​នឹង​ផ្តល់​ដោយ​ធនាគារ​របស់​លោកស្រី​នឹង​ធ្វើឡើងក្នុង​រូបភាពជា​កម្ចី​នោះ អាច​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ការ​សាងសង់​ឡើង​វិញ ប៉ុន្តែ​ក៏មានបំណង​ជួយ​ដល់​ឥណ្ឌូនេស៊ី​ឲ្យ​កសាង «ភាពរស់រវើក (resilience)» របស់​ខ្លួន ដើម្បី​ឲ្យ​ប្រទេស​នេះ​នឹង​មានការ​រៀបចំ​ខ្លួន​កាន់តែប្រសើរ​ក្នុង​គ្រា​ដែលមាន​គ្រោះ​មហន្តរាយ​នា​ពេល​អនាគត។

លោក​ស្រី Georgieva​ ដែលកាល​ពី​ដើម​សប្តាហ៍​មុន​បាន​ធ្វើ​ដំឡើង​ទៅកាន់ទីក្រុង Palu ដែលរង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិនេះ បានថ្លែង​ថា៖ «គ្រោះ​មហន្តរាយ​នឹង​បន្ត​វាយ​ប្រហារ​ទៀត ហើយ​ជាមួយ​នឹង​ការ​ប្រែប្រួល​បរិយាកាស នឹងមាន​គ្រោះ​ធម្មជាតិ​ថែមទៀត»៕ AFP/KC