
អតីតនិស្សិតខេមអេដ លោក Meang Khoek Chhou។
នៅក្នុងបរិយាកាសសេដ្ឋកិច្ចដែលមិនប្រាកដប្រជានាពេលបច្ចុប្បន្ន, អ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានសមត្ថភាពរឹងមាំ មានឱកាសជោគជ័យបំផុតក្នុងទីផ្សារការងារ និងអាជីវកម្ម។
ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ វិទ្យាស្ថាន CamEd Business School បានផ្តល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជាតាមរយៈការបំប៉នជំនាញប្រកបដោយវិជ្ជាជីវៈ ដើម្បីបម្រើនៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងរីកចម្រើននៅកម្ពុជា។
ភាពជោគជ័យរបស់វិទ្យាស្ថានខេមអេដ ត្រូវបានកសាងឡើងដោយផ្អែកលើគុណភាពនៃកម្មវិធីសិក្សាដែលផ្តល់ដោយវិទ្យាស្ថានដែលមានកម្មវិធីសិក្សា និងបុគ្គលិកសិក្សាមានគុណភាពខ្ពស់។ ហើយចំណុចទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយជ្រើសរើសរបស់វិទ្យាស្ថាន ខេមអេដ ដែលក្រៅពីការបំពេញតាមលក្ខណៈ វិនិច្ឆ័យជាមូលដ្ឋានដែលមានគុណវុឌ្ឍិការសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិសាស្ត្រាចារ្យ ដែលត្រូវបានជ្រើសរើស និងត្រូវបានវាយតម្លៃទៅលើគុណសម្បត្តិ និងបទពិសោធន៍ការងារកន្លងមករបស់ពួកគេទាំងនៅវិស័យសាធារណៈ និងឯកជន។
ទស្សនៈវិជ្ជាទាំងនេះហើយ ដែលធ្វើឱ្យវិទ្យាស្ថានខេមអេដ ជាជម្រើសដ៏មានប្រជាប្រិយភាពសម្រាប់និស្សិតដែលមានបំណងចង់សិក្សាថ្នាក់គណនេយ្យករជំនាញ (ACCA) សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ឬសញ្ញាបត្រជំនាញពន្ធដារកម្ពុជា និងជំនាញវិជ្ជាជីវៈច្បាប់អាជីវកម្មកម្ពុជា ដែលត្រូវបានទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់និយោជកក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ក្របខណ្ឌវគ្គសិក្សាថ្នាក់គណនេយ្យករជំនាញនៅវិទ្យាស្ថានខេមអេដ គឺរៀបចំឱ្យនិស្សិតមានចំណេះដឹងទូលំទូលាយ ជំនាញវិជ្ជាជីវៈ និងការបណ្តុះបណ្តាលជាក់ស្តែងនៅក្នុងវិស័យគណនេយ្យ សវនកម្មច្បាប់អាជីវកម្មហិរញ្ញវត្ថុការគ្រប់គ្រង ការអនុវត្តពន្ធដារ និងមានច្រើនទៀត។
ដើម្បីបញ្ចប់ការសិក្សាថ្នាក់គណនេយ្យករជំនាញ ប្រកបដោយគុណភាពដែលមានការទទួលស្គាល់ជាសកល និស្សិតត្រូវចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សា ១៣ វគ្គសិក្សា។ វគ្គសិក្សានីមួយៗ មានរយៈពេល ៦ ខែម្តងហើយការសិក្សាមានរយៈពេល ៣ ម៉ោង ក្នុងមួយសប្តាហ៍ ដើម្បីត្រៀមប្រឡងបញ្ចប់នៅពេលបញ្ចប់វគ្គសិក្សា។ ដើម្បីបញ្ចប់វគ្គសិក្សាទាំងនេះ ជាមធ្យមត្រូវចំណាយពេលពី ៤ ឆ្នាំកន្លះទៅ ៥ ឆ្នាំហើយនិស្សិតដែលបញ្ចប់ការសិក្សាត្រូវដាក់បញ្ចូលជាមួយសមាជិកភាពនៅក្នុង ACCA។
វគ្គគណនេយ្យករជំនាញ ACCA មិនមែនជាសញ្ញាបត្រទេ ប៉ុន្តែវាជាគណនេយ្យករជំនាញប្រកបដោយគុណភាពដែលអនុញ្ញាតឱ្យនិស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យអាចបំពេញការងារនៅគ្រប់វិស័យ និងនៅក្នុងឧស្សាហកម្មណាមួយនៅលើពិភពលោក។ និស្សិតដែលបញ្ចប់ការសិក្សាវគ្គគណនេយ្យករជំនាញជំនាន់មុនៗបានបន្តក្លាយជានាយកប្រតិបត្តិជាន់ខ្ពស់ និងជាស្ថាបនិកនាយកប្រតិបត្តិនៅសាជីវកម្មឈានមុខគេនៅជុំវិញពិភពលោក។
ក្រៅពីវគ្គគណនេយ្យករជំនាញ (ACCA) វិទ្យាស្ថានខេមអេដក៏ផ្តល់ឱកាសដល់និស្សិតក្នុងការបន្តអាជីពវិជ្ជាជីវៈផ្នែកគណនេយ្យធនាគារ និងវិស័យហិរញ្ញវត្ថុជាមួយសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT)។
សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ គឺជាវគ្គសិក្សាដែលមានរយៈពេលជាមធ្យម ២ ឆ្នាំ គ្របដណ្ដប់លើ ៩ វគ្គ សិក្សាដែលផ្តោតលើការអភិវឌ្ឍជំនាញគណនេយ្យសវនកម្ម និងហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនគណនេយ្យ និងសេវាកម្មពហុជាតិសាសន៍ធំៗ ចំនួន ៤ “Big Four” ដែលរួមមានក្រុមហ៊ុន PricewaterhouseCoopers (PwC), KPMG, Ernst & Young (EY) និង Deloitte។
លោក Meang Khoek Chhou ជំនួយការផ្នែកសវនកម្មនៅក្រុមហ៊ុន KPMG ថ្លែងថា៖ «នៅពេលដែលខ្ញុំចាប់ផ្តើមដំណើរការសិក្សារបស់ខ្ញុំក្នុងនាមជានិស្សិតបញ្ចប់ការសិក្សានៅខេមអេដ ខ្ញុំដឹងតិចតួចណាស់អំពីគណនេយ្យ និងហិរញ្ញវត្ថុ។ តាមរយៈការសិក្សាដែលមានរចនាសម្ព័ន្ធបច្ចេកទេស និងមេរៀនដែលមានការអនុវត្តផ្ទាល់ ដែលបង្រៀនដោយសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ខ្ញុំអាចអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាសវនករជំនាញនៅក្នុងក្រុមហ៊ុនអន្តរជាតិ។ ការអប់រំដ៏មានតម្លៃ និងការបណ្តុះបណ្តាលដែលខ្ញុំបានទទួលនៅវិទ្យាស្ថានខេមអេដ គឺជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍអាជីពរបស់ខ្ញុំ»។
ដើម្បីបំពេញបន្ថែមនូវកម្មវិធីគណនេយ្យជំនាញវិទ្យាស្ថានខេមអេដបាននឹងកំពុងផ្តល់ជូននូវវគ្គសិក្សាសញ្ញាបត្រជំនាញពន្ធដារកម្ពុជា និងមុខវិជ្ជាច្បាប់ស្តីពីអាជីវកម្មកម្ពុជា។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លីទាំង ២ នេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយ ACCA ដែលសមស្របសម្រាប់អ្នកជំនាញគណនេយ្យ និងអ្នកជំនាញក្នុងឧស្សាហកម្មធុរកិច្ចក្នុងស្រុក។
វគ្គសិក្សាច្បាប់ស្តីពីពន្ធដារកម្ពុជានៅវិទ្យាស្ថានខេមអេដ ត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញគណនេយ្យ និងក្រុមហ៊ុនសេវាកម្មគណនេយ្យ និងពន្ធដារឈានមុខ KPMG និងមានការប្រឡងបញ្ចប់បន្ទាប់ពីបានសិក្សា និងទទួលបានបណ្តុះបណ្តាលរយៈពេល ៤ ខែ។
វគ្គសិក្សានេះផ្តោតសំខាន់លើពន្ធដារកម្ពុជា និងគ្របដណ្តប់លើប្រធានបទសំខាន់ៗដូចជាច្បាប់ពន្ធដារ ពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក ពន្ធអាករលើតម្លៃបន្ថែម ពន្ធប្រាក់ចំណេញ ពន្ធនាំចេញ-ពន្ធនាំចូល និងការគេចពន្ធជាដើម។
វគ្គសិក្សាទាំងនេះមានសារៈសំខាន់សម្រាប់មន្ត្រីពន្ធដារសវនករ អ្នកពិគ្រោះយោបល់ ទីភ្នាក់ងារ និងគណនេយ្យករដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តការសិក្សារបស់ពួកគេ ដើម្បីយកទៅបំពេញការងារនៅក្នុងជំនាញរបស់ខ្លួន។
ម្យ៉ាងវិញទៀតវគ្គសញ្ញាបត្រច្បាប់ជីវកម្មកម្ពុជានៅវិទ្យាស្ថាន ខេមអេដ គឺជាកម្មវិធីវគ្គសិក្សាផ្អែកលើការប្រឡងដែលត្រូវបានរៀបចំដោយឯករាជ្យ ពីអ្នកជំនាញច្បាប់ក្នុងស្រុក និងអន្តរជាតិ។ វគ្គសិក្សានេះមានមុខវិជ្ជាសំខាន់ៗដូចជា ច្បាប់កិច្ចសន្យា ច្បាប់ការងារ ការបង្កើតក្រុមហ៊ុន និងអភិបាលកិច្ចសាជីវកម្ម។ វគ្គសិក្សានេះ មានរយៈពេល ៥ ខែ និងមានការប្រឡងបញ្ចប់បន្ទាប់ពីសិក្សា និងការទទួលបានបណ្តុះបណ្តាលរួចមក៕