ក្រុង​កាប៊ុល៖ ​អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ក្រុម​កងកម្លាំង​អាហ្វហ្គានីស្ថាន​បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ នៅ​ក្នុង​ប្រទេស​មួយ​នេះ​ រួម​ជាមួយ​ជន​ជីហាដ​ ​១៩ ​នាក់​ផ្សេង​ទៀត​។​

កងកម្លាំង​ប្រតិបត្តិ​​​សន្តិសុខ​ជាតិ ​(NDS) ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ក្រុម​អាស្លាម ​ហ្វារ៉ូជី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​លោក​​​អាប់ឌុលឡាហ៍​ អូរ៉ាក់ហ្សៃ​ ត្រូវ​បាន​គេ​ចាប់​ខ្លួន ​រួម​ជាមួយ​ក្រុម​បុរស​មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​ក្នុង ​«​ប្រតិបត្តិការ​ដ៏​ស្មុគស្មាញ​» មួយ​។​

ដោយ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ មន្ត្រី​កង​កម្លាំង​ប្រតិបត្តិ​សន្តិសុខជាតិ​ ​NDS ​ម្នាក់​ បាន​ថ្លែង​ប្រាប់ ​AFP ​ថា ​ក្រុម​អាស្លាម ​ហ្វារ៉ូជី​ គឺ​ជា​មេខ្លោង​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ បាន​អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ទៅ​លើ​ព្រះវិហារ​ស៊ីកហ៍​មួយ​កន្លែង​ នៅ​ក្នុង​ទីក្រុង​កាប៊ុល​កាល​ពី​ខែ​មុន​ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​តិច ​២៥ នាក់​ស្លាប់​។​

ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ ជា​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​តំបន់​​ហ្គូរ៉ាសាន ​(IS-K) ​ជា​សាខា​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​ប្រទេស ​អាហ្វហ្គានីស្ថាន​ បាន​គាំទ្រ​ក្រុម​របស់​ខ្លួន​ ឲ្យ​បើក​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​បាន​បន្ត​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ក្រុម​កងកម្លាំង​របស់​អាមេរិក​ និង​ប្រតិបត្តិ​ការ​ដាច់​ដោយ​ឡែក​របស់​ក្រុម​តាលីបង់​។​

កាល​ពី​ខែ​វិច្ឆិកា ​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​ថ្លែង​ថា​ ក្រុម ​IS-K ​ត្រូវ​បាន​វាយ​កម្ទេច​ទាំង​ស្រុង​នៅ​ក្នុង​ខេត្ត​ណាងហ្គារហារ​ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​សំខាន់​នៅ​ភាគ​ខាង​កើត​ ជា​ទី​ដែល​ពួក​គេ​ បាន​ស្វះ​ស្វែង​ដំបូង​ ដើម្បី​បង្កើត​ទីតាំង​ឈរ​ជើង​មួយ​កាល​ពី​ឆ្នាំ ​២០១៥​។​

ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពួក​គេ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​វាយ​ប្រហារ​គួរ​ឲ្យ​រន្ធត់​ជា​បន្ត​បន្ទាប់​ នៅ​ទូទាំង​ប្រទេស ​អាហ្វហ្គានីស្ថាន​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ ក្រុម​កងកម្លាំង​ប្រតិបត្តិ​សន្តិសុខ​ជាតិ​ NDS ​បាន​ថ្លែង​ថា​ ក្រុម​ហ្វារ៉ូ​ជី​ បាន​សារភាព​ថា​ មាន​ទំនាក់​ទំនង​ជាមួយ ​«ក្រុម​ទីភ្នាក់ងារ​ចារកម្ម​ក្នុង​តំបន់​» ​បាន​និយាយ​យ៉ាង​ច្បាស់​សំដៅ​ទៅ​លើ​ប្រទេស ​ប៉ាគីស្ថាន​ ដែល​ប្រទេស ​អាហ្វហ្គានីស្ថាន ​ជា​ទម្លាប់​បាន​ស្តី​បន្ទោស​ ជុំវិញ​ការ​គាំទ្រ​ក្រុម​ជីហាដ ​និង​ការ​ជួយ​ដល់​ក្រុម​តាលីបង់​។​

ក្រុង​អ៊ីស្លាម៉ាបាដ​ បាន​បដិ​សេធ​ថា​ មិន​បាន​ធ្វើ​ដូច្នេះ​នោះ​ទេ៕ AFP/SK