ក្រុងម៉ានីលៈ ប្រមុខកងទ័ពជើងទឹកហ្វីលីពីនកំពុងស្នើឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ឲ្យដាក់ពាក្យតវ៉ាតាមផ្លូវការទូតប្រឆាំងនឹងចិនជុំវិញវត្តមានរបស់នាវាស៊ើបការណ៍ ២ គ្រឿង របស់ចិននៅសម្បូរដោយប្រេងដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
លោកឧត្តមនាវីទោ Giovanni Bacordo បានថ្លែងនៅវេទិកាជាក់ស្តែងមួយកាលពីថ្ងៃចន្ទថា នាវាស៊ើបការណ៍ទាំងនោះត្រូវបានចត់នៅមាត់ច្រាំង Reed ពីសប្តាហ៍មុននិងគ្មានការបញ្ជាក់ពីរដ្ឋាភិបាលហ្វីលីពីនទេ។
លោក Barcordo បានថ្លែងថា៖ «យើងចង់សន្និដ្ឋានថាពួកគេកំពុងស៊ើបយកការណ៍»។ លោកបានថ្លែងបន្ថែមថា កងទ័ពជើងទឹកហ្វីលីពីន អាចបញ្ជូននាវាមួយគ្រឿងទៅការពារតំបន់នោះដែលត្រូវបានពិចារណាសម្រាប់ការរុករកប្រេងរួមគ្នារវាងប្រទេសទាំង ២។
អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន មិនអាចទំនាក់ទំនងដើម្បីសុំការអធិប្បាយភ្លាមៗនោះបានទេ។
វត្តមាននៃនាវាស៊ើបការណ៍ទាំងនោះបន្ថែមទៅលើវត្តមានរបស់ចិនដែលកំពុងកើនឡើងនៅតំបន់សមុទ្រចិនខាងត្បូង ត្រូវបានអះអាងទាមទារដោយក្រុងម៉ានីល និងក្រុងប៉េកាំង។ វត្តមាននាវាទាំងនេះក៏បានកើតឡើងក្រោយពីលោក ឌូតឺតេ បានថ្លែងថា លោកចង់បន្តដំណើរការការទូតជាមួយចិន ខណៈអាមេរិកកំពុងប្រឆាំងជំទាស់នឹងការអះអាងរបស់ក្រុងប៉េកាំងនៅក្នុងតំបន់ដែលមានជម្លោះនោះ៕ PSA