កាលពី​ថ្ងៃសៅរ៍​ទី ១៥​ ឧសភា​ យោធាមី​យ៉ាន់ម៉ា​បាន​ប្រយុទ្ធនឹង​ក្រុម​ជីវពល ក្នុងតំបន់​នៅ​ភាគពាយព្យ​នៃទី​ក្រុង​មីនដាត​ (Mindat) ក្នុងគោល​បំណង ​ដើម្បី​បង្ក្រាបការ​បះបោរ​មួយដែល​បានផ្ទុះ​ឡើង​ដើម្បី​ប្រឆាំង​នឹង​របប​យោធា​។

ទូរទស្សន៍ ​Myawaddy TV ​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​បាន​ផ្សាយថា៖ «មនុស្ស​អមនុស្សធម៌​ប្រមាណ​ ១ នាក់​ បាន​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធតូចៗ និងគ្រាប់​បែកច្នៃ​ នៅតាមផ្ទះ​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ ​ហើយសមាជិក​កង​កម្លាំង​សន្តិសុខ​មួយចំនួន​ត្រូវបាន​សម្លាប់ និងអ្នក​ផ្សេងទៀត​បាត់ខ្លួន​។

ស្ថានទូត​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ទៅកាន់​មីយ៉ាន់ម៉ា​ថា៖ «ការ​ប្រើប្រាស់​អាវុធ​សង្រ្គាម​ប្រឆាំងនឹង​ជន​ស៊ីវិលនៅ​សប្តាហ៍នេះ ​នៅតំបន់​មីនដាត​ គឺជា​ការបង្ហាញ​មួយទៀត​នៃ​ជម្រៅ​ដែលរបបនេះ​នឹងបន្ត​កាន់អំណាច។​យើងអំពាវ​នាវឱ្យ​យោធា​បញ្ឈប់​អំពើហិង្សា​លើជន​ស៊ីវិល»។

មីយ៉ាន់ម៉ា​មានក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច​ប្រហែល​ ២០ ក្រុម​រួចទៅហើយ​ ដែលបាន​ធ្វើសង្រ្គាម​ជាច្រើន​ទសវត្ស​រ៍ប្រឆាំង​នឹង​កងទ័ព​ដែលត្រួតត្រា​ដោយ​ក្រុម​ជនជាតិ៕