ក្រុងណៃពិដោៈ​ កងទ័ព​មីយ៉ាន់ម៉ា ​បាន​និយាយ​ថា ​ខ្លួន​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​ជន​ជាតិ​ភាគ​តិច ១៣ ​នាក់​ ​នៅ​រដ្ឋ​រ៉ាក់​ឃីន ​ជា​ការ​សង​សឹក ​ក្រោយ​ពី​ក្រុម​ប្រដាប់​អាវុធ​ដ៏​ល្បីល្បាញ​នេះ បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ជា​ច្រើន​កន្លែង ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​​ច្រើន​​កាល​ពី​ដើម​ខែ​នេះ​។

រដ្ឋ​រ៉ាក់ឃីន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​អំពើ​ហិង្សា​​ជា​ច្រើន​កម្រិត​នា​ពេល​ថ្មី​ៗ​ ​​ប៉ុន្មាន​សប្តាហ៍​នេះ​ រវាង​ក្រុម​កងទ័ព​ Arakan ​(AA) និង​​ក្រុម​អ្នក​​បះបោរ​​ ដែល​ប្រយុទ្ធ​គ្នា ​ដើម្បី​ទទួល​បាន​ស្វ័យភាព​ច្រើន​ថែម​ទៀត​សម្រាប់​ក្រុម​អ្នក​កាន់​ពុទ្ធ​សាសនា​ភាគ​តិច​នៅ​ក្នុង រដ្ឋ​រ៉ាក់​ឃីន និង​កង​កម្លាំង​សន្តិសុខ​​។

ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់​ដូច​គ្នា​នេះ​ ដែល​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ៧២ ​ម៉ឺន​នាក់ ​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​បង់ក្លាដែស​កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០១៧ ​នៅ​ពេល​កង​ទ័ព​មីយ៉ាន់ម៉ា ​បាន​ចាប់​ផ្តើម​បង្ក្រាប​មួយ​ ដែល​អង្គការ​សហ​ប្រជាជាតិ បាន​​ចាត់​ទុក​ថា​ជា​ការ​បោស​សម្អាត​​ជនជាតិ​ភាគ​តិច​នោះ​។

កងទ័ព​​ AA ​គឺ​ជា​កង​កម្លាំង​គួរ​ឲ្យ​ខ្លាច​ច្រើន​ជាង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ ដែល​កំពុង​អះអាង​ថា​ តំណាង​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​ ​និង​​បាន​ថ្កោល​ទោស​ចំពោះ ចំនួន​អ្នក​ស្លាប់​ កើន​ឡើង​ច្រើន​ទៅ​លើ​យោធា​នោះ​។

កាល​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មករា​ ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​មីយ៉ាន់ម៉ា​ផង​ដែរ​នោះ ​កង​ទ័ព​ AA ​បាន​បើក​ការ​វាយ​ប្រហារ​មុន​ថ្ងៃ​រះ​​ដែល​បាន​បង្ក​ឲ្យ​មន្ត្រី​ប៉ូលិស​ ១៣ ​នាក់​ ស្លាប់ ​និង​ ៩​ នាក់ ផ្សេង​ទៀត​រង​របួស ​នៅ​មុន​ពេល​កងទ័ព​ ​បាន​ទៅ​ដល់ ​ដោយ​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​​រត់​ភៀស​ខ្លួន​៕ AFP/SK