កាលពី​ថ្ងៃ​អាទិត្យ​ ទី ២១​ មីនានេះ​ យោធា​ហ្វីលីពីន​បាន​សម្លាប់​មេដឹកនាំ​ក្រុម​ Abu Sayyaf និង​បាន​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ដែល​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ ៤ នាក់​។

Abu Sayyaf​ គឺជា​ក្រុម​សកម្ម​ប្រយុទ្ធ​ជីហាដ​និង​ក្រុម​ចោរសមុទ្រ​ដែល​មាន​មូលដ្ឋាន​នៅ​ Sulu ដែល​ជា​ខេត្ត​មូស្លីម​ក្នុង​ប្រទេស​ហ្វីលីពីន​។

ក្រុម Abu Sayyaf​ បាន​ព្យាយាម​ឆ្លង​ទៅ​កាន់​កោះ ​Tambisan​ ក្នុងរដ្ឋ​ Sabah របស់​ប្រទេស​ម៉ាឡេស៊ី ​ដែល​ជា​កន្លែង​ដែល​ពួក​គេ​មាន​គម្រោង​ដោះ​លែង​ចំណាប់​ខ្មាំង​ឥណ្ឌូនេ​ស៊ី​ជាថ្នូរ​នឹង​ប្រាក់​ប្រមាណ​ ៥ ​លាន​ប៉េសូ​៕