ក្រុងដូហាៈ​ កាល​ពី​ថ្ងៃ​សៅរ៍​ ប្រទេស​កាតា​ បាន​អំពាវ​នាវ​ឲ្យ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់ បន្ទាប់ពីបរាជ័យរបស់​​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិ​ការ​ឈូង​សមុទ្រ​​ដែល​មាន​អាយុ​៤​ទសវត្សរ៍​មក​នោះ​ ដោះ​ស្រាយ​ជម្លោះ​​​១៨​ខែរវាង​ក្រុម​ប្រទេស​អារ៉ាប់ ​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​។

​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក ​Mohammed ​bin​ Abdulrahman​ Al-Thani ​បាន​ថ្លែង​ថា​ ការ​ធ្វើ​ពហិកា​ ដែលត្រូវ​កំណត់ទៅ​លើ​ប្រទេស​អារ៉ាប់​ ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី​ សាអ៊ូឌីត​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​៦​ប្រទេស​ ដែល​បាន​បង្កើត​ឡើង​កាល​ពី​សម័យ​សង្គ្រាម​អ៊ីរ៉ាក់-​អ៊ីរ៉ង់​ក្នុង​នៅ​ឆ្នាំ​១៩៨១​មក​នោះ​។

​លោក ​Sheikh ​Mohammed ​បាន​ប្រាប់​ក្រុម​អ្នក​នយោ​បាយ​នៅ​ឯ​វេទិកាពីរថ្ងៃ​នៅ​​ក្រុង​ដូហាថា​៖«​ក្រុម​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ បាន​ចុះ​ខ្សោយ​ដោយ​សារ​តែ​វិបត្តិ​នោះ​»។

​ដូច្នេះ​ សម្ព័ន្ធ​មិត្ត​នោះ ​នៅ​តែ​ត្រូវ​ការ​កំណែ​ទម្រង់ ​និង​រៀបចំ​ផែន​ការ​ឡើង​វិញ ​ដើម្បី​ធានា​ឲ្យមានស្ថិ​រភាព​អនាគត​ និង​សន្តិ​សុខ​ក្នុង​តំបន់​នៅ​ពេល​អនា​គត​៕ SK