កាលពី​ថ្ងៃ​អង្គារ ទី ២០ មេសា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រកាស​ពី​វិបត្តិ​នយោបាយ​នៅ​ហ្សកហ្ស៊ី ដោយ​ក្រុមប្រឆាំង​បាន​អំពាវនាវ​ឱ្យមាន​ការធ្វើ​បាតុកម្ម​ថ្មី ហើយ​អតីត​ប្រធានាធិបតី​បាន​ប្រកាស​ពី​ការវិលត្រឡប់​របស់លោក។

ហ្សកហ្ស៊ី​មាន​បំណង​ចង់​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​ណាតូ​ដែល​កិច្ចការ​នេះ​បាន​ជាប់គាំង​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​សភា​ដែលមាន​ជម្លោះ​កាលពី​ខែ​តុលា ឆ្នាំ ២០២០។

ក្រុមប្រឆាំង​បាន​ចោទប្រកាន់​គណបក្ស​កាន់អំណាច​ថា បាន​លួច​បន្លំ​សន្លឹកឆ្នោត ហើយ​បាន​បដិសេធ​មិន​ទទួលយក​អាសនៈ​របស់​ពួកគេ​នៅក្នុង​សភា។ ជម្លោះ​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​ឃើញ​មាន​ឥស្សរជន​លេចធ្លោ​របស់​បក្សប្រឆាំង​ត្រូវបាន​ចាប់ខ្លួន ហើយ​នាយករដ្ឋមន្ត្រី​ក៏​លាឈប់​ពី​តំណែង។

ទោះយ៉ាងណា កម្លាំង​ប្រឆាំង​គឺ ចលនា​ជាតិ​រួបរួម (United National Movement) បាន​និយាយ​ថា ខ្លួន​នឹងចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​បន្ទាប់ពី​ប្រធាន​របស់ខ្លួន​គឺ​លោកស្រី Nika Melia ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​បណ្តោះអាសន្ន និង​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី៕