កាល​ពី​ថ្ងៃទី ២៧ កុម្ភៈ ប្រធានាធិបតី​អាមេនី លោក Armen Sarkissian បាន​រារាំង​ការ​បណ្តេញ​មន្ត្រី​យោធា​ជាន់​ខ្ពស់​អំឡុង​ពេល​ដែល​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល ​និង​យោធា។

នាយករដ្ឋមន្ត្រី NikolPashinyan បាន​និយាយ​ថា យោធា​កំពុង​រៀបចំ​ផែន​ការ​ធ្វើ​រដ្ឋប្រហារ។ លោក​បាន​សន្យា​ថា នឹង​បណ្តេញ​លោក Onik Gasparyan ប្រធាន​បុគ្គលិក​ទូទៅ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ បន្ទាប់​ពី​មេ​ដឹកនាំ​យោធា​បាន​ទាមទារ​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

កាល​ពី​ថ្ងៃទី ២៧ កុម្ភៈ បទបញ្ជា​របស់​លោក ​Pashinyan ត្រូវ​បាន​គេ​ចាត់​ទុក​ថា មិន​មាន​លក្ខណៈ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដោយ​មេធាវី និង​អ្នក​ជំនាញ​ដែល​ពាក់ព័ន្ធ។ សេចក្តី​ថ្លែងការណ៍​ក៏​បាន​សរសេរ​ផង​ដែរ​ថា ប្រធានាធិបតី​មិន​ការពារ​អំណាច​នយោបាយ​ភាគី​ណាមួយ​ទេ ហើយ​ត្រូវ​ដឹកនាំ​ដោយ​យក​ផលប្រយោជន៍​ជាតិ​ជា​ធំ៕