ក្រុងមុិកស៊ីកូៈ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា ការបាញ់ប្រហារនៅក្នុងក្រុងមិុកស៊ីកូនៅក្បែរព្រំដែនអាមេរិករវាងអ្នកជួញដូរគ្រឿងញៀន និងប៉ូលិស បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤ នាក់ស្លាប់ នៅក្នុងនោះមានមន្ត្រី ៤ នាក់។
ការប្រឈមមុខដាក់គ្នា បានកើតឡើងភ្លាមៗនៅមុនពេលថ្ងៃត្រង់នៅក្នុងសហគមន៍វីឡានៅក្នុងរដ្ឋកូវីឡា នៅពេលក្រុមមន្ត្រី បានឃាត់រថយន្តជាច្រើនគ្រឿង និងអ្នកដំណើរប្រដាប់ដោយអាវុធធុនធ្ងន់ ដែលធ្វើដំណើរទៅសហគមន៍តូចនេះ ដែលចម្ងាចប្រហែល ៦០ គីឡូម៉ែត្រ ពីព្រំដែនអាមេរិក។
លោកអភិបាលរដ្ឋកូវីឡា Miguel Angel Riquelme បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ៤ នាក់ ក្នុងចំណោមអ្នកដែលស្លាប់នោះ គឺជាប៉ូលិស និង ៧ នាក់ផ្សេងទៀត ត្រូវគេសង្ស័យថាជាក្រុមឧក្រិដ្ឋជន និងសាកសព ៣ នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ ត្រូវបានរកឃើញនៅលើផ្លូវមួយនៅក្នុងតំបន់ជនបទ។
លោក Riquelme បានថ្លែងថា មន្ត្រី ៦ នាក់ ក៏ត្រូវរងរបួស ប៉ុន្តែរបួសមិនធ្ងន់ធ្ងរទេ ហើយពួកគេក៏បានចេញពីមន្ទីរពេទ្យហើយដែរ៕ PSA