ក្រុងវ៉ាស៊ីនតោន៖ ប្រជាជនអាមេរិកកាលពីថ្ងៃអង្គារ បានធ្វើការបោះឆ្នោតមួយដែលនាំឱ្យបង្កើនការធ្វើប្រជាមតិទៅលើលោក ដូណាល់ ត្រាំ និងតំណែងប្រធានាធិបតីរបស់លោក ដែលគូប្រជែងបក្សប្រជាធិបតេយ្យ និងជាអ្នកនាំមុខ គឺលោក ចូ បៃដិន បានជំរុញឱ្យក្រុមអ្នកគាំទ្របញ្ចប់ ដើម្បី «ស្តារប្រជាធិបតេយ្យរបស់យើងឡើងវិញ»។
អាមេរិកកាន់តែបែកបាក់ និងកំហឹងច្រើនជាង ពេលណាៗទៅទៀតចាប់តាំងពីសម័យសង្គ្រាមវៀតណាមនៅក្នុងទសវត្សរ៍ ១៩៧០ និងមានការភ័យខ្លាចថា លោកអាចប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត កំពុងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។
ថ្វីយុទ្ធនាការធ្វើទៅមិនបានគគ្រឹកគគ្រេងក្តី លោក ចូ បៃដិន មានវ័យ ៧៧ ឆ្នាំ បាននាំមុខក្នុងស្ទើរតែគ្រប់ការស្ទង់មតិ ដែលត្រូវបានជំរុញដោយសារមិនផ្លាស់ប្តូររបស់លោកថា អាមេរិកត្រូវការស្តារស្មារតីរបស់ខ្លួន និងទទួលយកអ្នកដឹកនាំថ្មី ស្របពេលមានវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបណ្តាលឱ្យមនុស្សជាង ២៣១ ០០០ នាក់ស្លាប់បាត់បង់ជីវិត។
លោក បៃដិន បានថ្លែងនៅក្នុងក្រុង Pittsburgh នៃរដ្ឋផេនស៊ីលវ៉ានៀ ជាកន្លែងបោះឆ្នោតដ៏សំខាន់មួយដែលលោកត្រូវបានចូលរួមដោយតារាស៊ុបភើស្តារ Lady Gaga ថា៖ «ខ្ញុំមានអារម្មណ៍ថា យើងកំពុងមកជួបជុំគ្នា ដើម្បីជ័យជម្នះដ៏ធំនៅថ្ងៃស្អែក»។ «វាគឺជាពេលវេលាត្រូវក្រោកឈរ និងស្តារលទ្ធិប្រជាធិបតេយ្យរបស់យើងឡើងវិញ»។
ប៉ុន្តែលោក ត្រាំ មានអត្តចរិតផ្គើននឹងការបញ្ចប់នេះ ដោយធ្វើយុទ្ធនាការឃោសនាក្នុងល្បឿនមួយយ៉ាងតក់ក្រហល់ជាមួយនឹងការជួបជុំមនុស្សយ៉ាងច្រើននៅក្នុងរដ្ឋចំនួន ៤ កាលពីថ្ងៃចន្ទ ដោយបានលើកឡើងពីការអះអាងដដែលៗ មិនធ្លាប់មានពីមុនរបស់លោកសម្រាប់ប្រធានាធិបតីអាមេរិករូបនេះថា ការស្ទង់មតិទាំងនោះកំពុងត្រូវបានគេធ្វើឡើងដោយបន្លំប្រឆាំងនឹងលោក។
ក្រោយពីថ្លែងសុន្ទរកថាស្ទើរតែមិនសម្រាកសោះ នៅក្នុងអំឡុងយុទ្ធនាការ ៣ ថ្ងៃចុងក្រោយនេះ លោក ត្រាំ បានបញ្ចប់ត្រឹមតែប៉ុន្មានម៉ោងកាលពីព្រឹកថ្ងៃអង្គារ នៅក្នុងក្រុង Grand Rapids នៃរដ្ឋមីឈីហ្គែនកន្លែងតែមួយ ដែលលោកបានបញ្ចប់យុទ្ធនាការឃោសនារបស់លោកនៅក្នុងឆ្នាំ ២០១៦ ជាទីដែលលោកបានយកឈ្នះអ្នកនាំមុខរបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន។
ទោះបីជាចំនួនស្ទង់មតិមិនបានល្អក្តី ក៏សេដ្ឋីអចលនទ្រព្យនៃបក្សសាធារណរដ្ឋមានវ័យ ៧៤ ឆ្នាំរូបនេះ មិនអស់សង្ឃឹមក្នុងការបោះឆ្នោតដែរ។
លោកបានថ្លែងប្រាប់ហ្វូងអ្នកគាំទ្រដែលបានស្រែកបន្ទរថា «យើងគាំទ្រលោក យើងគាំទ្រលោក» នោះថា៖ «យើងនឹងទទួលបានជ័យជម្នះដ៏អស្ចារ្យនៅថ្ងៃស្អែក»។
លោកបានថ្លែងថា៖ «យើងនឹងធ្វើឱ្យក្លាយជាប្រវត្តិសាស្ត្រម្តងទៀត»។
ខណៈថ្ងៃអង្គារ គឺថ្ងៃបោះឆ្នោតផ្លូវការនោះជាការពិតណាស់ ប្រជាជនអាមេរិកបានធ្វើការបោះឆ្នោតជាច្រើនសប្តាហ៍ហើយ។
ដោយមានការពង្រីកការបោះឆ្នោតតាមប្រអប់សំបុត្រ ដើម្បីការពារប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ មនុស្សជិត ១០០ លាននាក់ បានធ្វើការជ្រើសរើសរបស់ពួកគេ។
លោក ចូ បៃដិន មានសម្ទុះខ្លាំងក្រោយពីមានការចង្អុលបង្ហាញថា ក្តីរំភើបអបអររបស់បក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតអាចធ្វើឱ្យការជួបជុំរបស់ ត្រាំ កាន់តែមានការចាប់អារម្មណ៍។
នៅក្នុងល្បែងមួយក្នុងចំណោមល្បែងនយោបាយធំៗរបស់អាមេរិក លោក ចូ បៃដិន បានប្រកាន់ខ្ជាប់ការជួបជុំដោយរក្សាគម្លាតសង្គមជាមួយមនុស្សក្រុមតូចៗរហូតដល់ដំណាក់កាលចុងក្រោយ ដែលផ្ទុយទៅនឹងការជួបជុំរបស់លោក ត្រាំ៕ AFP/PSA