ក្រុង​ម៉ូហ្គាឌីស៊ូៈ ​ក្រុម​សង្គ្រោះ​បន្ទាន់​ បាននិយាយ​​​ថា ​ការ​​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​ បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​សភា​សូម៉ាលី​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៨ ​នាក់​ស្លាប់ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​យុទ្ធ​ជន​សកម្ម​ប្រយុទ្ធ ​បាន​សម្លាប់​ក្រុម​ជន​ស៊ី​វិល​ ៩ ​នាក់ ​ចេញ​ពី​ក្រុម​មួយ​ជា​មួយ​ជន​សង្ស័យ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ជ្រុល​និយម​ Al-Shabaab​។​

​ក្រុម​ផ្តល់​សេវ៉ា​កម្ម​រថយន្ត​សង្គ្រោះ​បន្ទាន់​ឯក​ជន​ Aamin ​បាន​ថ្លែង​ថា​៖«​យើង ​បាន​បញ្ជាក់​អះ​អាង​ថា​ មាន​មនុស្ស​ ៨​ នាក់បាន​ស្លាប់​ និង​ ១៦​ នាក់ ​ផ្សេង​ទៀត​​រង​របួស​នៅ​ក្នុង​កា​រ​​នោះ​»​។​

​ការ​ផ្ទុះ​គ្រាប់​ទី​២ ​នៅ​ផ្លូវ​សំខាន់​មួយ ​ដែល​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​ក្រុង​សូម៉ាលី​ម៉ូហ្គាឌីស៊ូ ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​រង​របួស​នោះ​ទេ​៕ SK