ក្រុង​បាងកក: យោងតាម​ប្រភព​ព័ត៌មាន​ពី​ខាង​យោធា​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ឧទ្ទាម​មូស្លីម បាន​បំផ្ទុះ​គ្រាប់​បែក​ផលិត​ក្នុង​ស្រុក​ជាង ២០ គ្រាប់​នៅ​ទូទាំង​ប្រទេស​ថៃ​ភាគ​ខាងត្បូង អំឡុង​អំពើ​ហិង្សា​មួយ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ខ្សោយ​អំណះ​អំណាង​របស់​របប​យោធា​អំពី​ដំណើរការ​ទៅ​មុខ​នៃ​កិច្ច​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម។

ខេត្ត​មួយចំនួន ដែល​នៅតាម​បណ្តោយ​ព្រំដែន​ភាគខាងត្បូង​រប​ស់​ប្រទេស​ថៃ ដែល​ពលរដ្ឋ​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា រង​បញ្ហា​ដោយសារ​ជម្លោះ អូស​បន្លាយ​រយៈពេល ១៤ ឆ្នាំ​រវាង​ក្រុម​ឧទ្ទាម​ភាគតិច​ម៉ាឡេ និង​រដ្ឋ​ថៃ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ៧ ពាន់​នាក់​ស្លាប់។

កាលពី​ថ្ងៃអាទិត្យ ក្រុម​ជន​ដែល​គេ​សង្ស័យ​ជា​ក្រុម​ឧទ្ទាម​បាន​បើក​ការវាយប្រហារ​ដ៏ ខ្លាំងក្លា​បំផុត​របស់​ពួកគេ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ធ្វើការ​វាយ​ប្រហារ​លើ ទូ ATM ចំនួន ១៤ បង្គោល​អគ្គិសនី ២ និង​ទីកន្លែង​សាធារណៈ និង​ប៉ុស្តិ៍​សន្តិសុខ ដទៃៗ​ទៀត។

គ្មាន​អ្នកណាម្នាក់​ត្រូវបាន​សម្លាប់ អំឡុង​ការ​បំផ្ទុះ​នោះ​ដែល​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ខេត្ត​សម្បូរ​ជន​មូស្លីម​ចំនួន ៤ ជាប់​ព្រំដែន​ម៉ាឡេស៊ី ប៉ុន្តែ ការ​វាយ​ប្រហារ​ជា​ប្រព័ន្ធ​នោះ បាន​កំណត់​ជា​ឧបសគ្គ​ដ៏​ជាក់ស្តែង​ចំពោះ​កិច្ច​ខិតខំ​របស់​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ដែល​មាន​គោល​បំណង​បើក​កិច្ចចរចា​ស្វែងរក​សន្តិភាព។

អ្នកនាំពាក្យ​យោធា​លោក​វរសេនីយ៍ឯក Pramote Promin បាន​លើក​ឡើង​ពាក់ព័ន្ធ​ក្រុម​ឧទ្ទាម​ថា៖ «ពួកគេ​តែង​តែ​ស្វែងរក​មធ្យោបាយ ដើម្បី​បង្កើត​ភាព​ចលាចល និង​ភាព​មិន​សមរម្យ​នានា។

លោក​ថា៖ «ពេលនេះ ពួកគេ​បាន​ព្យាយាម​វាយប្រហារ គោលដៅងាយ៕