ក្រុង​តូក្យូៈ តាម​ការ​សង្ស័យ​ ការ​ការ​វាយ​ប្រហារ​ទៅ​លើក្រុម​​ហ៊ុន​ផលិត​កម្ម​អេននី​មេ​សិន​មួយបង្ក​ឲ្យ​​ភ្លើង​ឆេះ​នៅ​ប្រទេស​ ជប៉ុន​​ បាន​បណ្តាល​ឲ្យ​មនុស្ស ២៤ ​នាក់​ស្លាប់ ​និង​រាប់​សិប​នាក់​រង​របួស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បណ្តាល​ឲ្យ​អណ្តាត​ភ្លើង​លេប​ត្របាក់​អគារ​នោះ​នៅ​ក្នុង​ក្រុង​ក្យូតូ​​។ ​

ប៉ូលិស​បាន​និយាមយ​ថា ​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ទំនង​ជា​បាន​កើត​ឡើង​​ដោយ​ចេតនា ​ប៉ុន្តែ​មិន​មាន​ព័ត៌​មាន​ភ្លាម​ៗ​អំពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​នោះ​ទេ​។

ចំនួន​អ្នក​ស្លាប់ ​បន្ត​កើន​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​អគ្គិ​ភ័យ​នោះ​ បាន​ចាប់​ផ្តើម​ឆេះ​ដោយ​ក្រុម​មន្ត្រី​នៃ​​នាយកដ្ឋាន​ពន្លត់​អគ្គិ​ភ័យ​​​និយាយ​សាក​សព ​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់ ​ខណៈ​ពួក​គេ​ស្វែង​រក​អគារ​ដែល​ឆេះ​នោះ​។​

មន្ត្រី​ម្នាក់​នៃ​នាយក​ដ្ឋាន​ពន្លត់​អគ្គិ​ភ័យ​បាន​ប្រាប់​ AFP ​ថា ​មនុស្ស​យ៉ាង​តិច​ ១១ ​នាក់​ ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ក្នុង​អគារ​នោះ៕ PSA ​