ក្រុង​បេរូតៈ​ ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​របប​ស៊ី​រី​ទៅ​លើ​ទី​តាំង​ឈរ​ជើង​ប្រឆាំង​រដ្ឋា​ភិបាល​នៅ​ស៊ី​រី​ភាគ​ពាយព្យកាលពីថ្ងៃ​អាទិត្យ​​ បាន​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ី​វិល ​៩​ នាក់​ស្លាប់​ នៅ​ក្នុង​នោះ​មាន​ក្មេង​៦​នាក់ ​។​

​តំបន់​ខេត្ត​អ៊ី​ដ​លីប​មាន​ប្រ​ជា​ជន​ប្រហែល​៣​លាន​នាក់​ ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា​នឹង​ត្រូវ​ការ​ពារ​ដោយ​កិច្ច​ព្រម​ព្រៀង​តំបន់​ត្រនាប់​កាល​ពី​ខែ​កញ្ញា​ ប៉ុន្តែ​តំបន់​គ្រប់​គ្រង​ដោយ​ក្រុម​ជី​ហាដ​នោះ​បាន​កើត​ឡើង​ស្ថិត​នៅ​ក្រោម​កា​រវាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ ដោយ​រដ្ឋាភិ​បាល​និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន​ ចាប់​តាំង​ពី​ចុង​ខែ​មេសា​។​

​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី ​បាន​ថ្លែង​ថា ​ជន​ស៊ី​វិល​៤​នាក់​ ស្ត្រី​ម្នាក់​និង​ក្មេង​ ៣ ​នាក់​ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​នៅ​ក្រុង ​Saraqib​នោះ​។​

​អ្នក​កាសែត​ AFP ​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​ បាន​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាញ​យក​សាក​សព​ស្ត្រី​ម្នាក់​ចេញ​ពី​គំនរ​បាក់​បាក់​បែក​នៃ​អគារ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​នោះ​៕ SK