ក្រុង​កាប៊ុលៈ ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​ ដោយ​បាន​កំណត់​គោល​ដៅ​ទៅ​លើ​បណ្ឌិត​សភា​យោ​ធា​មួយ​កន្លែង​ នៅ​ក្នុង​រដ្ឋ​ធា​នី​អាហ្វ​ហ្គា​នី​ស្ថាន​ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៥​ នាក់​ស្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ហើយ​ជា​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​លើក​ដំបូង​ នៅ​ក្នុង​ទី​ក្រុង​មួយ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​។​

​​គ្មាន​ក្រុម​ណា​មួយ​ចេញ​មក​អះ​អាង​ទទួល​ខុស​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ពេល​ព្រឹក ​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ភាព​ស្ងប់​ស្ងាត់​​នៅ​ក្រុង​កា​ប៊ុល​ជិត​បី​ខែ។

​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ថា​ មនុស្ស​ ៥ ​នាក់​បាន​ស្លាប់​ និង​យ៉ាង​តិច ​៦​ នាក់​ផ្សេង​ទៀត​រង​របួស ​នៅ​ក្នុង​ការ​វាយ​ប្រ​ហារ​នោះ​។​

​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា​ មនុស្ស​ ៦​ នាក់​បាន​ស្លាប់​ ជន​ស៊ី​វិល​ ២​ នាក់​ និង​បុគ្គ​លិក​យោ​ធា ​៤​ នាក់​ ក្រោយ​ពី​ជន​អត្ត​ឃាត​បំ​ផ្ទុះ​គ្រាប់​បែក​ បាន​ចុច​បំផ្ទុះ​គ្រាប់​បែក​នៅ​ម៉ោង​ប្រហែល ​៧ ​ព្រឹក​៕ SK​