ក្រុងយ៉ាំងហ្គោនៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី​អ៊ុងសាន ស៊ូជី បាន​ថ្លែង​ស្វាគមន៍​ការ​សារ​ភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​កង​សន្តិសុខ បាន​សម្លាប់​ជនជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា​ក្រៅ​ប្រព័ន្ធ​តុលាការ​ថា ជា​ជំហាន​វិជ្ជមាន​មួយ។

បន្ទាប់ពី​ប៉ុន្មាន​ខែ​ក្រោយ​ពី​ការ​បដិសេធ​យ៉ាង​ខ្លាំង​ក្លា​លើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​កងទ័ព​កាល​ពី​ថ្ងៃ​ពុធ​ការ​សាក​សួរ បាន​បង្ហាញ​ថា សមាជិក ៤ នាក់​នៃ​កង​កម្លាំង​សន្តិសុខ​បាន​ចូលរួម​សម្លាប់​កង​ប្រដាប់​អាវុធ​រ៉ូហ៊ីងយ៉ា​ចំនួន ១០ នាក់​នៅ​ក្នុង​ភូមិ InnDin នៅ​ថ្ងៃ​ទី ២ ខែ​កញ្ញា ហើយ​សាកសព​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ។

ជនភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៦៥៥,០០០ នាក់​បាន​ភៀស​ខ្លួន​នៅ​កាន់​ភាគ​ខាង​លិច​នៃ​រដ្ឋ​រ៉ាក់ឃីន ដើម្បី​ឆ្លង​ដែន​ទៅ​បង់ក្លាដែស ចាប់​តាំង​ពី​ខែ​សីហា ដោយសារ​អំពើ សាហាវ​ឃោរ​ឃៅ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​កងទ័ព​មីយ៉ាន់ម៉ា។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​លោក​ស្រី​ស៊ូជី​ថា​រង​ការ​រិះគន់​អំពី​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ជាច្រើន​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​ពួក​យោធា​ដែល​នោះ​ធ្វើ​ឲ្យ​មាន​ការ​លួច​វាយ​ឆ្មក់​ពី​ក្រុម​ប្រដាប់​អាវុធ​រណសិរ្ស​រ៉ូហ៊ីងយ៉ា៕

ក្មេង​ៗ​ជនភាគ​តិច​រ៉ូហ៊ីងយ៉ា​​រង់ចាំ​​ស្បៀង​អាហារ​នៅ​ជំរំ​ជនភៀ​សខ្លួន។ AFP