ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្រោយពីឡើងកាន់តំណែងកាលពីថ្ងៃទី ២០ មករា លោកបានចុះហត្ថលេខាយល់ព្រមទៅនឹងផែនការមួយចំនួន ដែលក្នុងនោះមានការផ្តល់សញ្ជាតិអាមេរិកទៅជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណជាង ១១ លាននាក់។
លោក Biden ក៏បានចុះហត្ថលេខាបញ្ចប់ច្បាប់ដែលមានស្រាប់ការពារជនអន្តោប្រវេសន៍ដែលនៅអាមេរិកតាំងពីកុមារភាព និងការបង្ក្រាបច្បាប់ស្តីពីសិទ្ធិជ្រកកោន។ ការយល់ព្រមទៅនឹងផែនការទាំងនោះ គឺផ្ទុយនឹងគោលនយោបាយរបស់អតីតប្រធានាធិបតីលោក Donald Trump។
ផែនការដទៃទៀតរបស់ Biden រួមមាន ផែនការដែលមានទឹកប្រាក់ប្រមាណ ១,៩ ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ ១៩។ ក្រៅពីនេះក៏មានកញ្ចប់ហេដ្ឋារចនាសម្ព័ន្ធដែលលើកកម្ពស់គំនិតផ្តួចផ្តើមថាមពលបៃតង និងជម្រើសសាធារណៈ ដើម្បីពង្រីកការធានារ៉ាប់រងសុខភាពផងដែរ។
ការដែលលោក Biden យល់ព្រមលើបទប្បញ្ញត្តិផ្តល់សញ្ជាតិទៅជនអន្តោប្រវេសន៍ខុសច្បាប់អាចមានផលប៉ះពាល់ទៅគណបក្សប្រជាធិបតីរបស់លោក។ រាល់បទប្បញ្ញត្តិដែលលោកបានចុះហត្ថលេខាត្រូវមានការបោះឆ្នោតយល់ស្របនៅក្នុងសភាដែលមានសមាជិកសភាទាំង ២ គណបក្ស។
ដោយលោក Biden បានចុះហត្ថលេខាយល់ព្រមទៅលើផែនការជាច្រើនធ្វើឱ្យមានការព្រួយបារម្ភថា ផែនការទាំងនោះមិនអាចមានការអនុម័តនៅពេលដែលមានការសម្រេចចិត្តពីសភា។ មានការព្រួយបារម្ភថាលោក Biden និងមេដឹកនាំសភាអាចកាត់បន្ថយផែនការដែលលោក Biden បានចុះហត្ថលេខារួច ហើយធ្វើឲ្យមានការថយចុះនូវផែនការមួយចំនួន។
នៅពេលដែលលោកឈរឈ្មោះបោះឆ្នោតលោកបានប្រកាន់យកនូវការកសាងសម្ព័ន្ធភាពពហុភាគី។ ប្រសិនបើច្បាប់នេះមិនមានការយល់ស្របនៅសភាលោក Biden អាចនឹងបាត់បង់ជំនឿចិត្តពីអ្នកបោះឆ្នោតឱ្យលោកព្រមទាំងធ្វើឱ្យជំនឿចិត្តរបស់ Latino នឹងនៅតែមិនមានភាពប្រសើរទៅលើគណបក្សរបស់លោក។
អតីតសមាជិកសភាសហរដ្ឋអាមេរិករដ្ឋហ្វ្លរីដា លោក Carlos Curbelo មកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោក Biden អាចស្វែងរកការគាំទ្រពីគណបក្សសាធារណរដ្ឋខ្លះ។ លោក Curbelo បាននិយាយថាសមាជិកគណបក្សសាធារណរដ្ឋជាច្រើនមានការព្រួយបារម្ភអំពីបញ្ហាប្រឈមចម្បងៗ ដោយលោកបាននិយាយបន្ថែមថា អាចនឹងប៉ះពាល់ដល់ការធ្វើនយោបាយ។
កាលពីនៅជាអនុប្រធានាធិបតីលោក Biden បានឃ្លាំមើលរដ្ឋបាលលោក Barack Obama ដោយលោកបានប្រើសំឡេងភាគច្រើនរបស់សភា ដើម្បីជំរុញការអនុម័តច្បាប់ជំរុញវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុហើយមានការបញ្ជូនជនអន្តោប្រវេសន៍មួយចំនួនចេញពីប្រទេសនៅពេលដែលលោកនៅកាន់តំណែងជាប្រធានាធិបតី។ នៅឆ្នាំ ២០០៩ លោក Obama ដែលមានសមាជិកប្រជាធិបតេយ្យច្រើន ប៉ុន្តែមិនបានជំរុញឱ្យមានការផ្តល់សិទ្ធិស្របច្បាប់ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ទេ។ ទោះបីជាលោកបានចាត់ទុកការផ្តល់សិទ្ធិនេះជាអាទិភាព លោកបានផ្អាកការអនុវត្តច្បាប់អន្តោប្រវេសន៍មួយចំនួន ប៉ុន្តែមិនបានផ្លាស់ប្តូរច្បាប់ទាំងនោះបានទេ។
កាលពីឆ្នាំ ២០១៣ សភាសមាជិកព្រឹទ្ធសភាសាធារណរដ្ឋចំនួន ១៤ រូប និងគណបក្សប្រជាធិបតេយ្យចំនួន ៥៤ នាក់ បានគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ច្បាប់អន្តោប្រវេសន៍។ ប៉ុន្តែត្រូវបានបរាជ័យពីព្រោះសមាជិកបក្សសាធារណរដ្ឋភាគច្រើនដែលនៅពេលនោះជាអ្នកតំណាងរាស្ត្របានជំទាស់នឹងការផ្តល់សិទ្ធិស្របច្បាប់ដល់ជនអន្តោប្រវេសន៍ខុសច្បាប់។ ការដែលច្បាប់នេះមិនបានជោគជ័យ គឺដោយសារការពារ និងកាត់បន្ថយការធ្វើអន្តោប្រវេសន៍ខុសច្បាប់៕