ស្រុកមែសៃៈ ​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្រ្គោះ​ដើម្បី​យក​ក្រុម​បាល់​ទាត់​យុវ​ជន​ ដែល​ជាប់​នៅ​ក្នុង​រូង​ភ្នំ​លិច​នៅ​ប្រទេស​ថៃ​ បាន​ឈាន​ចូល​ដល់​ទី ២​ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​ក្មេង​ ៩​ នាក់​នៃ​ក្រុម​បាល់​ទាត់​ Wild Boars នៅ​ក្នុង​រូង​នោះ​នៅ​ឡើយ​ ក្រោយ​ពី​ក្រុម​អ្នក​មុជ​ទឹក​ពិសេស​ បាន​នាំ​យក​៤​នាក់​ចេញ​មក​ក្រៅ​ រួ​ច​ហើយ​នោះ​។

​ភ្លៀង​ដែល​ធ្លាក់​មក​នោះ​ គឺ​ជា​ ឧប​សគ្គ​មួយ​ក្នុង​ចំណោម​ឧប​សគ្គ​ធំៗ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​នេះ​ ដោយ​បាន​គំរាម​ធ្វើ​ឲ្យ​លិច​បរិ​វេណ​រូង​ភ្នំ​នៅ​តំបន់​ភ្នំ​នៃ​ប្រទេស​ថៃ​ ភាគ​ខាង​ជើង​ ថ្វី​បើ​គ្រោះ​ថ្នាក់​​ជា​ច្រើន​ទៀត​ ក៏​អាច​រារាំង​ការ​វិល​ត្រឡប់​ពួក​គេ​ប្រកប​ដោយ​សុវត្ថិ​ភាព​នោះ​។

ប្រទេស​ថៃ​ បាន​រងចាំ​ព័ត៌​មាន​អំពី​ការ​វិល​ត្រឡប់​របស់​ក្មេងៗ​ និង​គ្រូ​បង្វឹក​អាយុ​២៥​ឆ្នាំ​រប​ស់​ពួក​គេ ​ចាប់​តាំង​ពី​ពួក​គេ​ បាន​ជាប់​នៅ​ក្នុង​បរិវេណ​រូង​ភ្នំ​ Tham Luang ​នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា​។

ពួក​គេ​ បាន​ចំណាយ​ពេល​ ៩ ​ថ្ងៃ​​នៅ​ក្នុង​រូង​ភ្នំ​ នៅ​មុន​ពេល​ក្រុម​អ្នក​មុជ​ទឹក​អង់​គ្លេស​ បាន​រក​ឃើញ​ពួក​គេ​នោះ​៕ PSA