កាល​ពី​ថ្ងៃ​ចន្ទ​ទី​២ កុម្ភៈ កិច្ច​ពិភាក្សា​ពី​​សម្ព័ន្ធ​ភាពន​យោបាយ​អុីតាលី​​ មាន​ការ​​ខ្វែង​គំនិតគ្នា​ដោយ​បញ្ហា​គោល​នយោបាយ។ កិច្ច​ពិភាក្សានេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​ក្នុង​ការ​ជ្រើស-​រើស​នាយក​រដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ថ្មី។

នាយក​រដ្ឋ​មន្រ្តីលោក​ Giuseppe Conte ត្រូវបាន​បង្ខំ​ឱ្យ​លា​លែង​​ពី​តំណែង ​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​ដៃគូ​វ័យក្មេង​ដែល​ជា​បក្ស​សេរីនិយម ​Italia Viva បាន​ចេញ​ពី​សម្ព័ន្ធភាព​ដែលទើប​តែកើត​មាន​រ​​យៈពេល ១៧ ខែ។​ ការ​មិនមាន​សម្ព័ន្ធភាព​​បន្ត​រវាង ​Italia Viva​ និង Giuseppe Conte ​កើតឡើង​បន្ទាប់ពី​មានការ​មិនយល់​ស្របគ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​រាតត្បាត​កូវីដ​១៩ ​និង​​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។

Italia Viva​ ដែល​ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​លោក ​Matteo Renzi ចង់ឃើញ​ការ​រុះរើ​គណៈ​រដ្ឋ-មន្រ្តី​ដ៏​ធំមួយ​ដែលរួម​មាន​ការដក​លោក ​Roberto Gualtieri រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ ដែលជា​មេដឹក​នាំ​គណបក្ស​ប្រជាធិប​តេយ្យ។ ទោះ​យ៉ាងណា​​ប្រភព​នយោបាយ​នៅ​ខាងក្រៅ​គណបក្ស​ បាន​និយាយថា​ ពួកគេ​នឹង​មិន​អនុញ្ញាតឱ្យ​ Gualtieri​ ចុះចេញ​ពី​តំណែង​ឡើយ។

ជម្លោះនេះ ​បាន​កើត​ឡើង​ដោយ-​សារតែ​លោក ​Renzi មិន​យល់ស្រប​នឹង​វិធីដែល​រដ្ឋាភិបាល​គ្រោងនឹង​ប្រើប្រាស់​មូលនិធិ​សហភាព​អឺរ៉ុប ​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។

សហគមន៍​អឺរ៉ុប ​បាន​យល់​ព្រមស្វែង​រក​ទឹកប្រាក់​ចំនួន​ ៩២០ ពាន់​លាន​ដុល្លារ​​អាមេរិក ​ដែល​នឹងត្រូវ​វិនិយោគ​នៅ​ប្រទេស​ចំនួន​ ២៧ ដើម្បី​ជួយ​ពួកគេ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់​​ពី​ការ​រាតត្បាត។ ​ប្រទេស​អុីតាលី​ គឺ​ជា​អ្នកទទួល​ផល​សំខាន់​មួយ​នៃ​មូលនិធិ​ទាំងនេះដោយ​រំពឹង​ថា​នឹង​មានទឹកប្រាក់​ប្រមាណ ​២០៨ ពាន់លាន​អឺរ៉ូ​ជា​ជំនួយ​ឥត​សំណង និង​ប្រាក់កម្ចី​ដែល​មាន​ការ​ប្រាក់ទាប​។

គណបក្ស​ប្រជា​ធិបតេយ្យ​ និង​គណ-បក្ស​កាន់​អំណាច​មួយ​ទៀត​គឺ​ចលនា​ប្រឆាំង​នឹង​ការ​បង្កើត​ចលនា​ផ្កាយ៥ ​ដោយ​ពួកគេ​ទាំង២​ចង់​ឱ្យ​លោក​ Conte ធ្វើជា​នាយក​រដ្ឋមន្រ្តី​វិញ​ប៉ុន្តែ​រហូត​មកដល់​ពេលនេះ​លោក Renzi​ បាន​បដិសេធ​មិន​ផ្តល់ការ​គាំទ្រ​ឡើយ។

ប្រភព​មកពី​គណបក្ស​បាន​និ​យាយ​ថា​​ ក្រៅពី​ការ​ជ្រើសរើស​នាយក​រដ្ឋ​មន្រ្តី ​និង​រដ្ឋមន្រ្តី កិច្ច​ពិភាក្សា​នៅតែ​ទាក់ទង​នឹង​គោលន​យោបាយ។

លោក Renzi ​បានផ្តាច់​ខ្លួនចេញ​ពី​​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ខែ​កញ្ញា និង ​បាន​បង្កើត​ក្រុមផ្ទាល់​ខ្លួន​របស់​គាត់​ដែល​មាន​ឈ្មោះថា ​Italia Viva។​ ទោះយ៉ាង​ណាគណបក្ស​របស់​លោក​មាន​ការគាំទ្រ​ពី​សាធារណជន​តិចតួច​ណាស់ នា​ពេល​បច្ចុប្បន្ន​នេះ​។ ការ​ស្ទង់មតិ​ចុង​ក្រោយ​គណបក្ស នេះ​មាន​​ការ​គាំទ្រ​ប្រមាណ​ត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ ប្រសិន​ការ​បោះឆ្នោត​កើតមាន​ឡើង។

Italia Viva​ កំពុង​ជំរុញ​ឱ្យ​ប្រ​ទេស ​អុីតាលី​ ទទួល​ប្រាក់​កម្ចី​ពី​មូលនិធិ​សង្គ្រោះ​តំបន់​អឺរ៉ុប​ ដើម្បីជួយ​ដល់​សេវាកម្ម​សុខាភិបាល ​ដែល​បច្ចុប្បន្ន​កំពុង​មាន​ការរីករាល​ដាល ​កូវីដ១៩ ដែល​កម្ចីនេះ​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ពី​ចលនា​ផ្កាយ៥។ ​ចលនា​ផ្កាយ​៥ កំពុង​អំពាវ​នាវ​ឱ្យ​មាន​ថវិកា​បន្ថែម​ទៀត​សម្រាប់​គោលនយោបាយ​របស់ពួក-​គេ​ក្នុង​ការ​ទ្រទ្រង់​ប្រាក់ចំណូល​របស់​ប្រជាជន​ក្រីក្រ​ដែល​ត្រូវ​បាន​ច្រាន-​ចោល​​ដោយ ​Italia Viva។

ទោះ​បី​ជា​គណបក្ស​របស់​លោក ​Renzi​ មានការ​គាំទ្រ​ពី​អ្នកបោះ​ឆ្នោត​ចំនួន ​២ ភាគរយ ​ក៏​ដោយក៏​មិន​មាន​សញ្ញាណា​មួយដែល​គាំទ្រ​ដល់​ការទាម​ទារ​របស់​ខ្លួនដែរ​។ ប្រសិន​បើ​មិន​អាច​រកឃើញ​កិច្ច​ព្រមព្រៀង​នយោបាយ​​​​​ទេនោះ​ការ​បង្កើត​រដ្ឋាភិបាល​បច្ចេក​ទេស​ដែល​នឹងត្រូវ​ការការ​គាំទ្រ​ពី​អន្តរ-​​សភា​នៅក្នុង​សភា​នឹង​កើតមាន​។

ការដោះ​ស្រាយ​បញ្ហានេះ​អាចមាន​ជម្រើស​សំខាន់​ ៣ ដែល​មាន​ដូចជា ​រដ្ឋាភិបាល​ចម្រុះ​ថ្មីប្រហែល​អាច​កើត​មាន​ឡើង​ដោយមាន​ការ​ចូលរួម​ពី​នាយក​រដ្ឋមន្រ្តី​ផ្សេង។ រដ្ឋាភិបាល​មួយត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ភាគច្រើន​ដោយមិន​មាន​និន្នាការ​នយោបាយ និង​ការ​បោះឆ្នោត​៕