ក្រុងសេអ៊ូល: កិច្ចប្រឹងប្រែងជាច្រើនរបស់កូរ៉េខាងត្បូង ដើម្បីនាំកូរ៉េខាងជើង ចូលរួមប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុងក្រុង Pyeongchang នៅខែក្រោយនោះ កំពុងបង្កឲ្យមានការប៉ះទង្គិចនៅក្នុងចំណោមប្រជាជនរបស់ខ្លួន ដោយមានការចោទប្រកាន់ជាច្រើនថា ក្រុងសេអ៊ូល ប្រថុយក្នុងការធ្វើឲ្យកីឡានេះក្លាយទៅជាកីឡាអូឡាំពិកកុ្រងព្យុងយ៉ាង។
មនុស្សជាច្រើនការខឹងសម្បារ ជុំវិញអ្វីដែលពួកគេមើលឃើញថា ជាការកេងប្រយោជន៍លើអត្តពលិករបស់កូរ៉េខាងត្បូង ដើម្បីគោលបំណងនយោបាយ និង បានចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ម៉ូន ជេអ៊ីន ពីបទធ្វើសម្បទានច្រើនពេក ដើម្បីផ្គាប់ចិត្តសត្រូវរបស់ខ្លួន ជាអ្នកជិតខាងមិនអាចស្មានទឹកចិត្តត្រូវនោះ។
ក្រុមអ្នកតវ៉ា បានដុតថតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ រួមជាមួយនឹងទង់ជាតិរបស់កូរ៉េខាងជើង ខណៈអ្នកចំរៀង POP របស់ក្រុងព្យុងយ៉ាង បញ្ចប់ដំណើរទស្សនកិច្ចមួយទៅកាន់ កូរ៉េខាងត្បូង ដើម្បីរៀបចំការប្រគុំតន្រ្តី នៅពេលប្រកួតកីឡានោះ។
កូរ៉េខាងត្បូង បានប្រឹងប្រែងផ្សព្វផ្សាយកីឡានេះថា ការប្រកួតកីឡាសន្តិភាពដែលនឹងបន្ថយភាពតានតឹងទៅលើឧបទ្វីបកូរ៉េជាទីដែលកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់កាលពីប៉ុន្មានខែកន្លងទៅនេះរួមជាមួយការសាកល្បងនុយក្លេអ៊ែរមានកម្លាំងខ្លាំងបំផុត៕ PSA