ក្រុង​វ៉ាស៊ីនតោនៈ កូនប្រុស​ទាំងអស់​លោក Jamal Khashoggi ប្រាប់​ទូរទស្សន៍ CNN នៅ​ក្នុង​បទ​សម្ភាស​មួយ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​បាន​ស្នើ​ឲ្យ​ក្រុម​អាជ្ញាធរ​អារ៉ាប៊ី សាអ៊ូឌីត ប្រគល់​សាកសព​ឪពុក​របស់​ពួកគេ ដូច្នេះ​គ្រួសារ​អាច​រៀបចំ​ធ្វើ​បុណ្យ​តាម​បែប​សាសនា ជូន​គាត់។

លោក Khashoggi ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុ​ល​រាជាណាចក្រ​នេះ​នៅ​ក្រុង​អ៊ីស្តង់ប៊ុល ដោយ​មនុស្ស​មួយ​ក្រុម​ដែល​បាន​បញ្ជូន​ចេញ​ពី​ក្រុង​រីយ៉ាដ​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា ជា​អំពើ​ឃាតកម្ម​មួយ ដែល​ប្រធានា​ធិបតី​តួកគី បាន​និយាយ​ថា ត្រូវ​បាន​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​អារ៉ាប៊ី សាអ៊ូឌីត។

លោក AbdullahK hahoggi បាន​ប្រាប់់​បណ្តាញ​ទំនាក់​ទំនង​អាមេរិក​នៅក្នុង​អំឡុង​ពេល​ធ្វើ​បទ​សម្ភាស​មួយ​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ថា៖ «ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា អ្វី​ក៏ដោយ​បាន​កើត​ឡើង គឺ​មិន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​នោះ​ទេ ឬ ក៏​វា​អាច​កើត​ឡើង​យ៉ាង​ឆាប់​ពេក ឬ គាត់ បាន​ស្លាប់​ដោយ​សន្តិភាព​ហើយ​ឬ?»។

បងប្រុស​របស់គាត់ ឈ្មោះ Salah បាន​និយាយថា៖ «អ្វីដែល​យើង​ចង់បាន​នៅពេល​នេះ គឺ​ចង់​បញ្ចុះ​សព​របស់​គាត់​នៅ​ក្នុង​ឧទ្យាន Al Baqi នៅ​ក្រុង Medina ជាមួយ​សាច់​ញាតិ​នៃ ក្រុម​គ្រួសារ​របស់​គាត់​ផ្សេងៗ​ទៀត» ដោយ​បាន​និយាយ​យោង​ដល់​ទីកន្លែង​កប់​សាកសព​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត៕