កាល​ពី​ថ្ងៃ​ចន្ទ ទី ៨ មីនា អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ប្រកាស​ថា ពួក​គេ​រក​ឃើញ​ថា ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន AstraZeneca មិន​មាន​ជាប់​ទាក់ទង​នឹង​ការ​ស្លាប់​មួយ​ចំនួន​ថ្មីៗ​នេះ​ទេ។

មន្ត្រី​សុខាភិបាល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​មនុស្ស​ចំនួន ៨ នាក់ ដែល​មាន​​ជំងឺ​ប្រចាំកាយ ដោយ​ក្នុង​អំឡុង​ពេល ១ សប្ដាហ៍​មុន បន្ទាប់​ពី​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង Astra Zenca បាន​បង្ហាញ​ប្រតិកម្ម​មិនល្អ​រួច​ឈាន​ដល់​ស្លាប់។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា ពួក​គេ​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា វ៉ាក់សាំង​នេះ​បាន​បង្ក​ការ​ស្លាប់​ទាំង​នេះ​ទេ៕