ក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកស្លាប់ ៤ នាក់ដោយសារឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីកាលពីថ្ងៃអាទិត្យ ហើយដោយមានអ្នកឆ្លងបន្ថែមចំនួន ១២៣ ករណី នាំឲ្យកើនឡើងដល់ ៥៥៦ ករណី។
អ្នកស្លាប់ ៣ នាក់នៃចំនួន ៤ នាក់ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះ គឺមកពីមន្ទីរពេទ្យ Daenam នៅក្នុងទីក្រុង Cheongdo ភាគអាគ្នេយ៍ជាទីដែលវីរុស COVID-19 ដំបូងនៅប្រទេស កូរ៉េខាងត្បូង បានផ្ទុះឡើង ហើយមនុស្សជាង ១១០ នាក់ នៅក្នុងនោះមានបុគ្គលិកពេទ្យ ៩ នាក់ ត្រូវបានគេរកឃើញមានផ្ទុកមេរោគផ្លូវដង្ហើមដ៏ចម្លែកនេះ។
ចំនួនអ្នកឆ្លងមេរោគ COVID-19 បានកើនឡើងជាងទ្វេដងនៅក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ដោយមានករណីឆ្លងច្រើនបំផុត ត្រូវបានគេប្រមូលឲ្យទៅនៅម្ដុំអង្គការសាសនាមួយ នៅក្នុងទីក្រុង Daegu ដែលជាទីក្រុងធំជាងគេបំផុតទី ៤ និងមន្ទីរពេទ្យ Daenam ក្បែរខាងរបស់ប្រទេសមួយនេះ។
យោងតាមមជ្ឈមណ្ឌលកូរ៉េទទួលបន្ទុកការគ្រប់គ្រង និងការបង្ការជំងឺឆ្លង (KCDC) បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ១២៣ ករណីនោះ ៧៥ នាក់ បានជាប់ទាក់ទងទៅនឹងកន្លែងទីសក្ការបូជារបស់ព្រះវិហារ Shincheonji នៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍។
ករណីឆ្លងដែលអាចត្រូវបានគេតាមដាននៅកន្លែងទីសក្ការបូជា នៅពីលើអាកាសក្នុងកម្ពស់ ៣០០ ម៉ែត្រនៅព្រឹកថ្ងៃអាទិត្យ ដោយបាននិយាយរៀបរាប់អំពីករណីឆ្លងជាងពាក់កណ្តាលនៅទីនេះ។
មជ្ឈមណ្ឌលកូរ៉េទទួលបន្ទុកការគ្រប់គ្រង និងការបង្ការជំងឺឆ្លងបានថ្លែងថា ខ្លួនបានដាក់មនុស្សជាសមាជិករបស់ព្រះវិហារ Shincheonji ជាង ៩ ០០០ នាក់ ឲ្យនៅដាច់ដោយឡែកពីគេ។
មជ្ឈមណ្ឌលកូរ៉េទទួលបន្ទុកការគ្រប់គ្រង និងការបង្ការជំងឺឆ្លងបានបន្ថែមថា មានការឆ្លងថ្មីប្រហែល ៩០ ករណី ត្រូវបានគេរកឃើញនៅក្នុងទីក្រុង Daegu ដែលនៅប្រហែល ២,៥ លាននាក់ រស់នៅដោយមានឧប្បត្តិហេតុឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីចំនួន ២០ ករណី បានរាយការណ៍នៅក្នុងជុំវិញខេត្ត Gyeongsang ភាគខាងជើង៕ Yonhap/SK