សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ពួក ​Hacker កូរ៉េខាងជើង​បាន​ប៉ុនប៉ង​លួច​យក​ព័ត៌មាន​ស្តីពី​វ៉ាក់សាំង​ការពារ និង​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​បដិសេធ​ការ​អះអាង​របស់​សមាជិក​សភា​ម្នាក់​ដែល​ថា ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer គឺ​ជា​គោលដៅ។

លោក Ha Tae-keung សមាជិក​គណៈកម្មការ​ស៊ើប​អង្កេត​សភា​បាន​និយាយ​ថា សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​បាន​ប្រាប់​លោក​យ៉ាង​ដូច្នេះ។ យ៉ាងណា​មិញ ក្រុម​សេវាកម្ម​ស៊ើប​អង្កេត​បាន​និយាយ​ថា ការ​ផ្សព្វផ្សាយ​របស់​លោក​គឺ «ខុស​ទាំង​ស្រុង»។ ពោល​គឺ ក្រុម​សេវាកម្ម​ស៊ើប​អង្កេត​មិន​បាន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​ឱសថ​ណាមួយ​ទេ៕