ក្រុងព្យឹងចាងៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីនបានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកសង្ឃឹមថា កិច្ចខិតខំរបស់លោកដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកជាមួយកូរ៉េខាងជើងជាគូបដិបក្ខក៏នឹងនាំទៅរកការបង្កើតឡើងនូវចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងកូរ៉េខាងជើង និងគូបដិបក្ខដ៏ធំមួយដទៃទៀតរបស់ខ្លួនគឺក្រុងវ៉ាស៊ីនតោន ក៏ដូចជា ជួយបង្កើតវប្បធម៌សន្ទនានានាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។
ប៉ុន្តែ លោក មូន នឹងមិនបានឆ្លើយតបចំពោះសំណួរមួយពីកាសែត Associated Press អំពីអ្វីមួយដែលចាំបាច់ត្រូវកើតឡើងមុនពេលលោកព្រមទទួលការអញ្ជើញពីមេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីចូលរួមកិច្ចជំនួបកំពូល។
ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា មុននេះបន្តិច លោកបានថ្លែងថា៖ «ចូរកុំទាន់អាលលឿនពេកពីបញ្ហាបើកជំនួបកំពូលនេះ»។
មកទល់ពេលនេះ លោក មូន មិនទាន់បានទទួលយកការអញ្ជើញពីកូរ៉េខាងជើងនៅឡើយ ដែលការអញ្ជើញនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ដោយប្អូនស្រីរបស់លោក គីម គឺលោកស្រី គីម យូជុង។ លោកគ្រាន់តែបានថ្លែងថា ភាគីកូរ៉េទាំង ២ គួរតែនាំគ្នា «បង្កើតបរិយាកាស» មួយសម្រាប់បើកកិច្ចចរចា។ មានហេតុផលមួយសម្រាប់ការប្រុងប្រយ័ត្នរបស់លោកដែលនោះ គឺអាមេរិក។
លោក មូន ហាក់ចង់ឲ្យកិច្ចចរចារបស់លោកជាមួយភាគីកូរ៉េខាងជើងអមដោយការ បង្កើតឡើងចំណងទំនាក់ទំនងប្រកបដោយភាពកក់ក្តៅរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន ដូច្នេះមានឱកាសតិចតួចក្នុងការដាក់ US ឲ្យនៅដោយឡែកពីបញ្ហានេះ៕