ក្រុង​សេ​អ៊ូលៈ ប្រភព​មួយ​របស់​រដ្ឋា​ភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា កូរ៉េ​ទាំង​ពីរ ​បាន​ដក​ទ័ពនិង​អាវុធ​ចេញ​ពី​ប៉ុស្តិ៍​យាម​ជា​ច្រើន​នៅ​តាម​ព្រំដែនរបស់​ពួក​គេ ខណៈ​ពួក​គេ​ បាន​ជំរុញ​ឲ្យ​កម្ទេច​ចោល​ទាំង​ស្រុង​។

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ក្នុង​លក្ខ​ខណ្ឌ​អនា​មិក​ថា ៖«កូរ៉េ​ខាង​ត្បូង​និង​កូរ៉េ​ខាង​ជើង បាន​ព្រម​ព្រៀង​ដក​ទ័ព​និង​អាវុធ​ចេញ​ប៉ុស្តិ៍​យាម​ចំនួន​១១»។ «ភាគី​កូរ៉េ​ខាង​ត្បូង ​បាន​បំពេញ​ការ​ងារ​តាម​ការ​ព្រម​ព្រៀង ចំណែក​កូរ៉េ​ខាង​ជើង​ ត្រូវ​បាន​និយាយ​ថា​ បាន​ធ្វើ​ការ​ងារ​នេះ​ដែរ​​»។

ប្រភព​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា កូរ៉េ​ខាង​ត្បូង បាន​ចាប់​ផ្តើម​បំផ្លាញ​ចោល​ប៉ុស្តិ៍​យាម​ខ្លះ​ក្នុង​ចំណោម​ប៉ុស្តិ៍​យាម​ទាំង​នោះ​ ហើយ​កូរ៉េ​ខាង​ជើង​ ក៏​បាន​បំផ្លាញ​ប៉ុស្តិ៍​យាម​នៅ​តាម​ព្រំ​ដែន​ខ្លះ​ដែរ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​យោធា​ថ្នាក់​ឧត្តម​សេនីយ៍​របស់​ពួក​គេ​កាល​ពី​ខែ​មុន​ បាន​ឲ្យ​ដឹង​ថា ​កូរ៉េ​ទាំង​ពីរ បាន​ព្រម​ព្រៀង​ដក​ប៉ុស្តិ៍​យាម​ចំនួន​១១​នៅ​ក្នុង​តំបន់​គ្មាន​យោធា​នៅ​ចុង​ខែ​នេះ៕ Yonhap/PSA