ក្រុង​ណាហាៈ​ កោះ​អូគីណាវ៉ា បាន​ប្រារព្ធ​ខួប ​៧៤ ​ឆ្នាំ​ ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២ ​ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ស្រុក​ និង​ទាហាន​ជាង ​២០ ​ម៊ឺន​នាក់ ​មក​ពី​កង​យោធា​ជប៉ុន ​និង​អាមេរិក។

លោក​អភិបាល​ក្រុង​ Denny Tamaki​ ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ខែ​កញ្ញា ​បាន​ប្រកាស​សន្តិភាព​នៅ​​​ពិធី​ប្រារព្ធ​ខួប ​៧៤ ​ឆ្នាំ ​នៅ​សួន​រំឭក​សន្តិភាព​​នៅ​ក្រុង​Itoman ​ដែល​លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កណ្តាល​ផ្តល់​គម្រោង​របស់​ខ្លួន ​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក​នៅ​ក្នុង​ខេត្ត​កោះ​មួយ​នេះ​។​

ដោយ​បាន​ប្រើ​ភាសា​ក្នុង​តំបន់​ និង​ភាសា​អង់គ្លេស​ លោក ​Tamaki ​បាន​ថ្លែង​ថា​៖ «យើង​ត្រូវ​ប្រគល់​ទឹក​ចិត្ត​ដ៏​កក់ក្តៅ​របស់​ប្រជាជន​នៃ​កោះ​អូគីណាវ៉ា ​ដែល​យើង​ហៅ​ថា ​chimugukuru ​និង​ស្មារតី​នៃ​សន្តិភាព ​ដែល​ទទួល​បាន​ពី​ដូនតា​របស់​យើង​ទៅ​ឲ្យ​ចៅ​ និង​ចៅ​ទួត​របស់​យើង»។

លោក​អភិបាល​ក្រុង​ បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​មុន​នឹង​បិទ​ការ​ប្រកាស​ថា៖ ​«យើង​នឹង​មិន​បំភ្លេច​ពិភព​លោក ​ដែល​មាន​សន្តិភាព​យូរ​អង្វែង​នេះ​ទេ​ ដោយ​សន្យា​ថា ​លោក​ប្តេជ្ញា​ធ្វើ​ការ​រួមគ្នា​ជាមួយ​ប្រជាជន​នៃ​កោះ​អូគីណាវ៉ា​ទាំង​អស់​គ្នា​»។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ស៊ីនហ្សូ ​អាបេ ​ដែល​បាន​ចូលរួម​ពិធី​នៅ​ក្នុង​សួន​រំឭក​សន្តិភាព​ ជា​កន្លែង​នៃ​ឆាក​ប្រយុទ្ធ ​ចុង​ក្រោយ​នៅ​កោះ​អូគីណាវ៉ា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សែត​ថា​ លោក​នឹង​ផ្សព្វផ្សាយ​គម្រោង​នេះ ​ដោយ​បាន​និយាយ​ថា ​ការ​ផ្លាស់ប្តូរ​មូលដ្ឋាន​នេះ ​មិន​មាន​ន័យ​ថា ​មូលដ្ឋាន​មួយ​នឹង​មិន​ត្រូវ​បាន​បន្ថែម​ទេ។

ប្រជាជន​ដែល​ចូលរួម​ពិធី​​ប្រារព្ធ​ខួប ៧៤ ​ឆ្នាំ ​នៃ​សង្គ្រាម​លោក​លើក​ទី​២ ស្មិងស្មាធិ៍​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ។ Kyodo

កោះ​អូគីណាវ៉ា ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស ​ជប៉ុន​ ចង់​ផ្លាស់ប្តូរ​មូលដ្ឋាន​កងទ័ព​អាកាស ​Futenma ​ទៅ​ក្រៅ​ខេត្ត​នេះ។

ប៉ុន្តែ​រដ្ឋាភិបាល​កណ្តាល ​និង​អាមេរិក​ ក៏​បាន​ព្រមព្រៀង​ក្នុង​ផ្លាស់ប្តូរ​មូលដ្ឋាន​ទ័ព​អាកាស​នេះ​ពី​សង្កាត់​លំនៅឋាន ​ដែល​មាន​មនុស្ស​ច្រើន​ចុះ​ទៅ​ដាក់​តំបន់ ​Nago នៃ​ឆ្នេរ​សមុទ្រ​ Henoko​ ដែល​មាន​ប្រជាជន​រស់នៅ​តិច។

ពួក​គេ​បាន​និយាយ​ថា ​ផែនការ​បច្ចុប្បន្ន​នេះ ​គឺ​ជា​ដំណោះស្រាយ ​ដើម្បី​មិន​មាន​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​មូលដ្ឋាន​ទ័ព​អាកាស​ Futenma ​ដោយ​គ្មាន​ការ​អន្តរាគមន៍​ដែល​ផ្តល់​ដោយ​សម្ព័ន្ធមិត្ត​សន្តិសុខ​ជប៉ុន​អាមេរិក​។ ​

គ្មាន​តុលាការ ​បាន​សម្រេច​គាំទ្រ​ខេត្ត​នៅ​ក្នុង​ការ​តវ៉ា​តាម​​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កណ្តាល​ទេ៕Kyodo/PSA