ស្រុកមេសៃៈ ក្មេងប្រុសថៃ១១នាក់ និងជំនួយការគ្រូបង្វឹកបាត់របស់ពួកគេម្នាក់ បានជាប់នៅក្នុងរូងភ្នំមានទឹកជំនន់រយៈពេល ៨ ថ្ងៃហើយ ខណៈការរុករកគ្មានសម្រាកនោះ មានភាពល្អប្រសើរឡើងដោយសារអាកាសធាតុល្អនៅថ្ងៃអាទិត្យនេះ។
ក្រុមអ្នកជួយសង្រ្គោះ បានខិតខំប្រឹងប្រែងចូលទៅក្នុងរូងភ្នំ Tham Luang យ៉ាងជ្រៅ ដោយក្តីសង្ឃឹមថា អាចរកឃើញក្មេងប្រុសមានអាយុពី ១១ ឆ្នាំដល់ ១៦ ឆ្នាំ និងគ្រូបង្វឹកជាងមួយសប្តាហ៍ហើយនោះ ក្រោយពីពួកគេ បានដើរផ្សងព្រេង និងត្រូវជួបឧបសគ្គដោយភ្លៀងខ្លាំងនោះ។
ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងគ្មាននឿយហត់ និងមានជំនួយពីអន្តរជាតិក្តី ក៏មិនទាន់បានទាក់ទងក្រុមនោះដែរ ចាប់តាំងពីពួកគេ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួននិងភ្លៀងធ្លាក់ខ្លាំង ជាឧបសគ្គដល់កិច្ចប្រឹងប្រែងស្រាវជ្រាវរកពួកគេ។
ប៉ុន្តែអាកាសធាតុល្អប្រសើរនៅក្បែរព្រំដែនថៃជាមួយមីយ៉ាន់ម៉ា និងឡាវ បានធ្វើឲ្យមានក្តីសង្ឃឹមថា ក្រុមអ្នកមុជទឹក នឹងអាចមុជទឹកចូលទៅដល់ផ្លូវរូងភ្នំ Tham Luang មានប្រវែង១០គីឡូម៉ែត ដើម្បីស្វែងរកពួកគេ៕ PSA