ស្រុកមែសៃ: ក្មេងប្រុស ១២ នាក់និងជំនួយការគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលបានជាប់នៅក្នុងរូងភ្នំ ១០ ថ្ងៃដោយសារទឹកជំនន់ ត្រូវបានរកឃើញនៅមានជីវិតនិងត្រូវបានជួយសង្គ្រោះកាលពីយប់មិញ។
ក្រុមអ្នកជំនាញមុជទឹក បានរកឃើញពួកគេដែលកំពុងអង្គុយនៅទីទួលនៅក្នុងរូងភ្នំ Tham Luang នៅថៃ។ ក្មេងទាំងនោះដែលមានអាយុចន្លោះពី ១១ ឆ្នាំ និង ១៦ ឆ្នាំ និងជំនួយការគ្រូបង្វឹកបាល់ទាត់របស់ពួកគេ បានធ្វើដំណើរផ្សងព្រេងចូលទៅក្នុងរូងភ្នំ ហើយមិនអាចចេញមកវិញបាន។
កិច្ចប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមរុករក ចំណាយពេលអស់ជាច្រើនថ្ងៃ ដោយសារភ្លៀងខ្លាំង នាំឲ្យមានទឹកជំនន់នៅក្នុងរូងភ្នំ៕ AFP