កាលពីថ្ងៃអង្គារ កន្លងទៅ ក្រសួងការបរទេសស្រីលង្កា បានច្រានដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងការស្វែងរកភ័ស្តុតាងបទល្មើសសង្គ្រាមក្នុងប្រទេស ដោយលើកឡើងថា ចំនួនទឹកប្រាក់ដែលបានលើកឡើងគួរតែចំណាយលើជនក្រីក្រល្អជាង។
ដំណោះស្រាយដែលបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យបម្រុងថវិកាចំនួន ២,៨ លានដុល្លារ ដើម្បីប្រមូល និងរក្សាទុកភស្តុតាងបទល្មើសសង្គ្រាមស្ដីពីជម្លោះបំបែកកោះ ដែលបានបញ្ចប់នៅខែឧសភា ឆ្នាំ ២០០៩ កន្លងទៅ ដើម្បីដំណើរការកាត់ទោសបទល្មើសទាំងនោះនាពេលអនាគត។
យ៉ាងណាមិញ មន្ត្រីក្រសួងការបរទេសបែរនិយាយថា ជាការការខ្ជះខ្ជាយលុយ ហើយបើគ្មានការយល់ព្រម និងការទទួលយកពីប្រទេសពាក់ព័ន្ធទេ ដំណោះស្រាយនេះក៏មិនអាចអនុវត្តទៅបានដែរ៕