ក្រុងសេអ៊ូលៈ កូរ៉េខាង​ជើង​ថ្លែង​កាល​ពីថ្ងៃពុធ​ថា ខ្លួន​នឹង​បើក​ឲ្យ​ដំ​ណើរ​ការ​នៃ​ខ្សែ​ទូរ​ស័ព្ទ​អាសន្ន​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ​ដើម្បី​ពិភា​ក្សា​អំពី​ការ​ចូល​រួម​ពិធី​កីឡា​អូឡាំ​ពិក​ដែល​ជា ការផ្សះ​ផ្សា​នៃការ ចាប់​​ផ្ដើម​​នៃ​សន្តិ​ភា​ព​ទោះ​បីជាប្រ​ធា​នាធិប​តេយ្យអា​មេរិក​លោក​ដូណាល់​ត្រាំ​បានចំអក​ថា លោក​មាន​ប៊ូតុង​នុយក្លេ​អ៊ែរ​ធំជា​ងប៊ូតុ​ងនុយ​ក្លេ​អ៊ែរ​របស់​លោក​គីម ជុង​អ៊ុន។

ខ្សែទូរ​ស័ព្ទអាសន្ន​ដែលត្រូវបានកាត់ផ្ដាច់ដោយកូរ៉េខាងជើងនៅឆ្នាំ២០១៦ នឹង​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​នៅ​ម៉ោង​៦:៣០​ម៉ោង​អន្តរ​ជាតិ​បន្ទាប់​ពី​ទី​ក្រុង​សេ​អ៊ូល​បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​កិច្ច​ពិភា​ក្សា​នៃ​មន្ត្រី​ថា្នក់​ខ្ពស់​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​ចរចា​ពី​សំណាក់​មេ​ដឹក​នាំ​កូ​រ៉េ​ខាង​ជើង​មុន​ពេល​កម្ម​វិធី​កីឡា Pyeong chang នៅ​ខែ​ក្រោយ។

ការ​បោះ​ជំហាន​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​របស់​លោក​គីម​ជុង​អ៊ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជំហាន​ដ៏ទន់​ភ្លន់​និង​កម្រ​មួយ​ខណៈ​ដែល​ភាព​តាន​តឹង​លើ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​បាន​កើន​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​មាន​ការ​បាញ់​សាក​ល្បង​មីស៊ីល​បាលី​ស្ទិកអ​ន្តរ​ទ្វីប និង​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លែ​អ៊ែរ។

ក្រុង​សេ​អ៊ូល​បាន​ឆ្លើយ​តប​ជា​មួយ​ការ​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ចរ​ចា​នៅ​ថ្ងៃទី​៩​ខែ​មករា​ដែល​លើក​ទី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៥​ដើម្បី​ពិភាក្សា​អំពី​«ផល​ប្រយោ​ជន៍​រួម»​ដែល​រួម​មាន​ការ​ស្នើ​របស់​លោក​គីម​ជុង​អ៊ុន​បាន​ថ្លែង​ថា​ប្រទេស​របស់​លោក​អាច​នឹង​ចូល​រួម​កម្ម​វិធី​កីឡា​អូឡាំ​ពិក។

ប៉ុន្តែ​នៅ​ក្នុង​សុន្ទ​រក​ថា​កាល​ពី​ពិធី​ចូល​ឆ្នាំ​សកល​របស់​លោក​គីម ជុង​អ៊ុន​ដែល​បាន​និយាយ​ព្រ​មាន​សហ​រដ្ឋ​អាមេរិ​ក​ថា​លោក​មាន​«ប៊ូតុង​នុយ​ក្លេ​អ៊ែរ»​នៅ​លើ​តុរបស់​គាត់​ដែល​សម្ដី​នោះ​បាន​ធ្វើ​ឲ្យ​មាន​កា​រ​ឆ្លើយ​តប​ទាំង​កំហឹង​ពី​សំណាក់​លោក​ដូណាល់​ត្រាំ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ធ្វីធើរ​។ «មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម​ ជុងអ៊ុន ទើបតែ​បាន​ថ្លែង​ថា ប៊ូតុង​នុយ​ក្លេ​អ៊ែរ​នៅលើតុ​របស់លោក​គ្រប់​ពេល​វេលា»។

លោក​ត្រាំ​ថ្លែង​ថា៖​«សូម ​អ្នក​ណា​ក៏បាន​ដែរ​ដែល​រស់​នៅ​ក្នុង​របប​ដែល​ក្រីក្រ​និង​អត់​ឃ្លាន​នោះ​ ប្រាប់ ​លោក​គីម ជុង​អ៊ុន​ថា​ ខ្ញុំ​ក៏​មាន​ប៊ូតុង​នុយ​ក្លេ​អ៊ែរ​ដែរ​ប៉ុន្តែ​វា​ធំ​ជាង​និងខ្លាំង​ជាង​របស់​គាត់​ហើយ​អ្វី​ដែរ​សំខាន់​នោះ​ប៊ូតុង​របស់​ខ្ញុំ​ដំណើរ​ការ​ល្អ!»៕ AFP/PDN

មេទ័ព​កូរ៉េ​ខាង​ត្បូង លោក វរសេនីយ៍ឯក Choi Don-Rim (ឆ្វេង) កំពុង​ទំនាក់​ទំនងជាមួយមន្ត្រី​កូរ៉េ​ខាងជើង​ម្នាក់ អំឡុងកិច្ច​សន្ទនា តាម​ទូរស័ព្ទ​មួយ​ នៅ​ឯការិយាល័យយោធា ក្បែរតំបន់ សុវត្ថិភាព។ AFP