ក្រុងបាកដាដ៖ ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់បានប៉ះទង្គិចជាមួយប៉ូលិស ហើយបានដុតការិយាល័យរដ្ឋាភិបាលអស់ជាច្រើនកន្លែង នាយករដ្ឋមន្ត្រីបានលាលែងពីតំណែង និងបង្កឲ្យមនុសុ្សស្លាប់អស់ជាច្រើននាក់នៅក្នុងការតវ៉ានៅអ៊ីរ៉ាក់។ ខណៈស្ថាប័នទំនើបមួយចំនួនបានដួលរលំ កងកម្លាំងប្រដាប់អាវុធមានអាយុកាលច្រើនសតវត្សរ៍កំពុងវិលត្រឡប់មកវិញ ដូចជា ក្រុមកុលសម្ព័ន្ធនៅអ៊ីរ៉ាក់ជាដើម។
ដោយពួកគេមានតំណែងតាមឋានានុក្រមផ្ទាល់ដូចជា ក្រមសីលធម៌ និងយុត្តិធម៌ ដែលមិនលើកឡើងពីកន្លែងលាក់ទុកអាវុធធំទេ ក្រុមកុលសម្ព័ន្ធជាថ្មីម្តងទៀត បានវិលត្រឡប់មកវិញ នៅក្នុងចំណោមតួអង្គដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់ទីជនបទ និងតំបន់សម្បូរប្រេងនៅភាគខាងត្បូងប្រទេស អ៊ីរ៉ាក់។
ពួកគេទាំងនោះ ធ្លាប់មានប្រវត្តិបះបោរ ដោយបានវិលត្រឡប់មកប្រឆាំងកងកម្លាំងអាណានិគមអង់គ្លេសវិញ នៅក្នុងការជំរុញឲ្យមានការបះបោរទ្រង់ទ្រាយធំកាលពីឆ្នាំ ១៩២០ ដែលនាំឲ្យឈានទៅរកការទទួលបានឯករាជ្យទាំងស្រុងនៅក្នុងប្រទេសនេះ។
មួយសតវត្សរ៍ក្រោយមកការធ្វើបដិវត្តន៍បានកើតឡើងជាថ្មីម្តងទៀត នៅប្រទេស អ៊ីរ៉ាក់។
នៅក្នុងទីក្រុងបាកដាដ និងតំបន់ភាគច្រើនកាន់និកាយស៊ីអ៊ីត ត្រូវបានរង្គោះរង្គើដោយភាពចលាចលដ៏អាក្រក់រយៈពេល ២ ខែ ចាប់តាំងពីមានការឈ្លានពានដឹកនាំដោយអាមេរិកនៅឆ្នាំ ២០០៣ ដែលបានទម្លាក់លោក សាដាម ហ៊ូសេន ពីអំណាចនោះ។
ក្រុមអ្នកតវ៉ាប្រឆាំងរបបរដ្ឋាភិបាលបានដុតទីស្នាក់ការកណ្តាលរបស់រដ្ឋ និងការិយាល័យរបស់គណបក្សជាច្រើនកន្លែងទាំងកំរោល ដោយសារការប្រព្រឹត្តអំពើពុករលួយ សេវាសាធារណៈ មិនបានល្អ និងការជ្រៀតជ្រែកនយោបាយនៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ាក់៕ AFP/SK