ក្រុងរីយ៉ាដៈ លោកប្រធានា-ធិបតីអាមេរិកដូណាល់ ត្រាំបានថ្លែងថា៖ “ក្រុមឃាតករសាហាវឃោរឃៅអាចត្រូវបានស្តីបន្ទោសចំពោះការបាត់ខ្លួន អ្នកកាសែតអារ៉ាប៊ី សាអ៊ូឌីត ឈ្មោះ JamalKhashoggi ខណៈរដ្ឋមន្រ្តីការបរទេស ធ្វើដំណើរទៅកាន់ក្រុងរីយ៉ាដនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកឲ្យឃើញនូវអ្វីដែលបានកើតឡើងនោះ។
កាលពីថ្ងៃចន្ទ ប៉ូលិសតួកគីបានស្រាវជ្រាវនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអ៊ូឌីត នៅក្នុង ក្រុងអ៊ីស្តង់ប៊ុល ជាលើកដំបូងចាប់តាំងពីលោក Khashoggi ជាជនជាតិអារ៉ាប៊ី សាអ៊ូឌីត ដែលបានរិះគន់ព្រះអង្គម្ចាស់ Mohammed bin Salman បានបាត់ខ្លួននោះ។
អ្នកកាសែតរូបនោះ មិនទាន់រកឃើញនៅឡើយទេ ចាប់តាំងពីលោកបានធ្វើដំណើរ ទៅកាន់ស្ថានកុងស៊ុលនៅ ក្រុងអ៊ីស្តង់ប៊ុល ដើម្បីរៀបចំឯកសារអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ២ ខែតុលា។
ក្រុមមន្ត្រីតួកគី បាននិយាយថា ពួកគេជឿជាក់ថា អ្នកកាសែតរូបនេះត្រូវបានគេសម្លាប់ ជាការអះអាងមួយដែលអារ៉ាប៊ី សាអ៊ូឌីត បានបដិសេធ ដោយមានភាពចម្រូងចម្រាសដ៏ធំមួយធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ព្រះរាជាណាចក្រនេះ និងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរាយការណ៍កាលពីថ្ងៃចន្ទថា រាជាណាចក្រនេះ កំពុងពិចារណាអំពីការសារភាពមួយថា លោក Khasho ggi បានស្លាប់ បន្ទាប់ពីការចោទសួរមួយដែលមានកំហុសនៅអំឡុងពេលការចាប់ពង្រត់ដោយគ្រោងទុកនោះ៕