ក្រុង​ដាក្កាៈ ​ក្រុម​ជន​ជ្រុល​និយម​អ៊ិ​ស្លាម ​៧​ នាក់​ ត្រូវ​បានតុលាការ​កាត់​ទោស​ប្រហារ​ជី​វិត​នៅ​ប្រទេស​បង់​ក្លា​ដែស​កាល​ពី​ថ្ងៃ​ពុធ​ ជុំ​វិញ​ការ​វាយ​ប្រហារ​យ៉ាង​ឃោរ​ឃៅ​មួយនៅ​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ទី​ក្រុង​ដាក្កា​កាល​ពី​ឆ្នាំ​ ២០១៦​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ ២២​ នាក់​ស្លាប់​ ពួក​គេ​ភាគ​ច្រើន​ជា​ជន​បរ​ទេស​។​

​តុលា​ការ​ពិសេស​ប្រឆាំង​ភេរវ​កម្ម​ បាន​ចេញ​សាល​ក្រម​នៅ​ក្នុង​បន្ទប់​តុលា​ការ​មួយដែល​មាន​មនុស្ស​ចូល​រួម​ស្តាប់​យ៉ាង​ច្រើន​នៅ​ក្នុង​រដ្ឋ​ធានី​ដាក្កា​ ដោយ​មាន​អង្គ​ចៅ​ក្រម​លោក​ ម៉ូ​ចីប៊ួរ​ រ៉ាហ៍​ម៉ាន់​ បាន​ថ្លែង​ថា​ ក្រុម​អ្នក​វាយ​ប្រហារ​ទាំង​នេះ​ចង់ ​«​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​»​។​

​ការ​វាយ​ប្រហារ​យ៉ាង​សា​ហាវ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៦​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​ប្រដាប់​អាវុធ​វ័យ​ក្មេង​ទាំង​នេះ​ ដោយ​ប្រើ​កាំ​ភ្លើង​វែង​និង​កាំ​បិទ​វាយ​ប្រហារ​ឡោម​ព័ទ្ធ​ហាង​កាហ្វេ​ហូ​លី​ អារ​ទី​សាន ​ប៊េក​ឃឺរី​នៅ​ក្នុង​សង្កាត់​ក្បែរ​ខាង​ហ្គូល​ហ្សាន ​ដែល​សម្បូ​រដោយក្រុម​​អ្នក​មាន​រស់​នៅ​ក្នុង​ទី​ក្រុង​ដាក្កា​នោះ​។ ​ក្រោយ​ពី​ភាព​ជាប់​គាំង​អស់​រយៈ​ពេល ១០​ ក្រុម​កង​កុម៉្មង់​ដូស​ម្រុក​ចូល​ទៅ​ក្នុង​ហាង​កាហ្វេ​នោះ​ ហើយ​បាន​រំដោះ​ចំណាប់​ខ្មាំង​ជាង​ ២៤​ នាក់​។​

​លោក​ចៅ​ក្រម​រូប​នោះ​បាន​ថ្លែង​ថា​ ក្រុម​ជ្រុល​និយម​ទាំង​នោះ​ចង់​«​ធ្វើ​ឲ្យ​សុវត្តិ​ភាព​សា​ធា​រណៈចុះ​ខ្សោយ​ បង្ក​ភាព​ចលា​ចល​និង​បង្កើត​រដ្ឋ​ជី​ហាដ​មួយ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​» ​ដោយ​បាន​បន្ថែម​ថា​ អ្នក​ទាំង​ ៧​ នាក់​នោះ ​«​នឹង​ត្រូវ​បាន​កាត់​ទោស​ព្យួ​រ​ក ​រហូត​ដល់​ពួក​គេ ​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​»​៕ SK ​