ក្រុងកាប៊ុលៈ ក្រុមតាលីបង់បានប្រកាសកាលពីថ្ងៃអង្គារថាក្រុមមួយមានសមាជិក ១៤ នាក់នឹងជួបជាមួយក្រុមអ្នកចរចាអាមេរិកនៅខែនេះនៅក្នុងក្រុងដូហានៃប្រទេសកាតានៅក្នុងនោះមានអតីតអ្នកទោសពន្ធនាគារឈូងសមុទ្រហ្គាតាណាម៉ូជាច្រើននាក់ និងជនសកម្មប្រយុទ្ធដ៏ល្បីម្នាក់ដែលជាប់ពន្ធនាគារនៅអាហ្វហ្គានីស្ថាននោះ។
ប្រេសិតពិសេសអាមេរិកលោក Zalmay Khalilzad បានទទួលខុសត្រូវចំពោះការចរចាសន្តិភាពជាមួយក្រុមតាលីបង់អំពីការបញ្ចប់សង្គ្រាមរយៈពេល ១៧ ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថានដោយការចរចាមួយជុំទៀតត្រូវបានរំពឹងទុកថា នឹងត្រូវធ្វើឡើងនៅចុងខែកុម្ភៈនេះ។
ក្រុមអ្នកចរចាដែលត្រូវបានបង្ហាញដោយក្រុមអ្នកបះបោរមានលោក Anas Haqqani ដែលត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ ២០១៤ និងបងប្រុសរបស់លោកមេដឹកនាំរងនៃក្រុមតាលីបង់ និងប្រធានបណ្តាញ Haqqani។
អ្នកនាំពាក្យឲ្យប្រធានាធិបតីអាហ្វហ្គានីស្ថានដែលរដ្ឋការរបស់លោកនេះមិនត្រូវបានអញ្ជើញឲ្យចូលរួមការចរចាជុំថ្មីនៅក្នុងខែមករាបានបដិសេធយ៉ាងដាច់អហង្ការថាលោក Anas នឹងមិនត្រូវបានដោះលែងឡើយ។
អ្នកនាំពាក្យលោក Haroon Chakhansuri បាននិយាយនៅលើគេហទំព័រធ្វីធើរថា៖ «Anas Haqqani កំពុងជាប់គុក និងគ្មានសេចក្តីសម្រេចណាមួយត្រូវបានធ្វើឡើងឲ្យដោះលែងនោះទេ»។
«ប្រជាជនអាហ្វហ្គានីស្ថានអាចបានសុខស្រួល ប្រសិនបើយុត្តិធម៌នឹងត្រូវធានានោះ»។
ក្រុមតាលីបង់បានទាមទារជាយូរហើយថា Anas គួរតែត្រូវបានដោះលែង ពីព្រោះគេគឺជានិស្សិត»៕ PSA