ក្រុងកាប៊ុលៈ ប្រមុខអ្នកចរចាក្រុមតាលីបង់បានថ្លែងថា «ទ្វាររបស់ពួកគេបានបើកចំហ»ដើម្បីការបន្តចរចាឡើងវិញជាមួយក្រុងវ៉ាស៊ីនតោន រយៈពេលប៉ុន្មានម៉ោង ក្រោយពីបើកការវាយប្រហារ២កន្លែងដោយក្រុមបះបោរ បានបណ្តាលឲ្យមនុស្សយ៉ាងតិច៤៨នាក់ស្លាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលរ៉ាំរ៉ៃទៅដោយសង្គ្រាមមួយនេះ។
លោក Sher Mohammad Abbas Stanikzai បានគាំទ្រតួនាទីរបស់ក្រុមតាលីបង់ នៅក្នុងការបង្ហូរឈាមកាលពីពេលថ្មីៗនេះនៅទូទាំងប្រទេស ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងការវាយប្រហារមួយ ដែលបានបណ្តាលឲ្យទាហានអាមេរិកម្នាក់ស្លាប់ ថាជាហេតុផលរបស់លោក ដើម្បីបិទការចរចាកាលពីដើមខែនេះ។
ដោយថ្លែងទៅកាន់ទូរទស្សន៍ BBC លោក Stanikzai បានអះអាងថា អាមេរិកបានទទួលស្គាល់ថាខ្លួនបានសម្លាប់ទាហានតាលីបង់រាប់ពាន់នាក់នៅក្នុងការចរចានោះ ហើយថាក្រុមបះបោរមិនបានធ្វើអ្វីមួយឲ្យខុសឆ្គង តាមរយៈការបន្តទម្លុះទម្លាយកិច្ចពិភាក្សានោះ។
លោកត្រូវបានគេដកស្រងសម្តីដោយនិយាយថា៖ «ចេញពីភាគីរបស់យើង ទ្វាររបស់យើង ត្រូវបានបើកចំហដើម្បីស្វាគមន៍ចូលកាន់តុចរចា»៕ SK