ក្រុងម៉ាហ្សារអុហ្សារីហ្វៈ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា សកម្មប្រយុទ្ធតាលីបង់ បានបានកាន់កាប់មូលដ្ឋានភាគខាងជើងអហ្វានីស្ថាន ហើយបានសម្លាប់ទាហានយ៉ាងហោចណាស់អស់ ១៧ នាក់ ខណៈរាប់សិបនាក់ផ្សេង ទៀតអាចត្រូវបានចាប់ខ្លួន នេះ គឺជាការគំរាមកំហែងយ៉ាងខ្លាំងដល់កងកម្លាំងសន្តិសុខ ដែលកំពុងព្យាយាមរុញក្រុមនេះឲ្យចេញពីភាគខាងកើតខេត្តGhazni។
ការដួលរលំមូលដ្ឋាននៅសង្កាត់ Ghormach នៃខេត្ត Faryab គឺបន្ទាប់ពីកងកម្លាំងបានព្យាយាមតស៊ូរារាំងពួកតាលីបង់បានចាប់តាំងពីកងទ័ពប្រយុទ្ធរបស់ណាតូ បានដកចេញកាលពីឆ្នាំ២០១៤ ហើយត្រូវបានរាលដាលរហូតដល់ខេត្ត Ghazni ដែលជាក្រុងយុទ្ធសាស្ត្រមួយ។
យោងតាមអ្នកនាំពាក្យកងទ័ពនៅភាគខាងជើងអាហ្វហ្គានីស្ថានលោក Mohammad Hanif Rezaee បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ បានកាន់កាប់មូលដ្ឋាននោះបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនថ្ងៃ។
លោកបានបន្ថែមថាមានទាហានប្រមាណ១០០នាក់ ស្ថិតនៅមូលដ្ឋាននោះ នៅពេលដែលរងការវាយប្រហារលើកដំបូង កាលពីថ្ងៃអាទិត្យ។
លោក Rezaee បានប្រាប់ AFP ថា៖«វាគឺជាសោកនាដកម្មមួយ ដែលមូលដ្ឋាននោះ ត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃសត្រូវ។ ទាហានមួយចំនួន ត្រូវបានស្លាប់ មួយចំនួនទៀត ត្រូវបានចាប់ខ្លួន ហើយមួយចំនួនទៀតបានរត់គេចខ្លួនទៅកាន់ភ្នំនៅក្បែរៗនោះ»៕ NS