ក្រុង​បាងកកៈ ​យោង​តាម​ប្រភព​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​ កំពុង​ចោទ​សួរ​ក្រុម​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​នៅ​ក្នុង កិច្ច​​ប្រជុំ​សភា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ពុធ ​និង​ថ្ងៃ​ព្រហស្បតិ៍​។​

រដ្ឋាភិបាល​បច្ចុប្បន្ន​ នៅ​តែ​ទទួល​ខុស​ត្រូវ ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​២៤ ​ខែ ​មីនា ហើយ​នឹង​ត្រូវ​ចុះចេញ​ពី​តំណែង​ក្រោយ​ពី​គណៈ​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​​ស្បថ​ចូល​កាន់​តំណែង​​។​

លោក​ឧត្តម​សេនីណ៍ ​ប្រាយុធ ចាន់​-អូចា​ ដែល​បាន​ចូល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​២ ​របស់​លោក​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សភា​កាល​ពី​ថ្ងៃ​ទី ​៥​ ខែ ​មិថុនា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក ​ប្រាយុធ ​បាន​ថ្លែង​ថា ​នៅ​ក្នុង​ការ​រៀបចំ​​​រដ្ឋមន្ត្រី​ចំនួន ​៣៥ ​នាក់ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​លើក​ចុង​ក្រោយ​ ហើយ​បញ្ជី​ឈ្មោះ​របស់​ពួក​គេ​​នឹង​ត្រូវ​បាន​ដាក់​ជូន​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​អនុម័ត​​នៅ​ក្នុង​ខែ​នេះ​។​

ប្រភព​ដដែល​ បាន​ថ្លែង​ថា ​លោក​ Sorasak Pienvej​ ជា​អគ្គលេខាធិការ​រដ្ឋសភា​ បាន​កំណត់​ពេល​ប្រជុំ​សភា​ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ប្រធាន​សភា ​គឺ​លោក​ ឈួន​ លីកផៃ ​ដោយ​មាន​ការ​សួរ​ដេញដោល​យ៉ាង​ក្តៅ​​គគុក​​ដោយ​តំណាង​រាស្ត្រ​របស់​បក្ស​ភឿថៃ​ ដោយ​​មាន​លោក​ Surin Khrumanit Sangphum ​ជា​អ្នក​ចោទ​សួរ​ទៅ​កាន់​ក្រុម​គណៈ​រដ្ឋមន្ត្រី​ទាំង ​៣ ​រូប ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​អ្នក​ឆ្លើយ​សំណួរ​នោះ​។​

ក្នុង​ការ​ជជែក​ដេញដោល​ក្នុង​សភា​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​សួរ​ទៅ​រដ្ឋមន្ត្រី​៕ BKP/SK