ក្រុង​ប៊េនីៈ ​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុម​ពល​រដ្ឋ​ហិង្សា​បាន​ដុត​សា​លា​ក្រុងនៅ​ក្នុង​ទី​ក្រុង​ប៊ី​នី​ដ៏​គ្រោះ​ថ្នាក់​របស់​សា​ធារ​ណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​ ក្រោយ​ពី​មនុស្ស​ ៨​ នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែលគេ​សង្ស័យ​លើ​ក្រុម​ជី​វ​ពល​ដែល​មាន​ឈ្មោះ​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​អា​ក្រក់​នោះ​។​

​អ្នក​នាំ​ពាក្យ​យោ​ធា​លោក​វរសេ​នីយ​ឯក​ ម៉ាក​ ហា​ហ្សូកៃ​ បាន​អះ​អាង​អំពី​អ្នក​ស្លាប់ ​និង​របួស​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ទីក្រុងមួយ​​នេះ​ នៅ​ជិត​ព្រំ​ដែន​ប្រទេស​អ៊ូ​ហ្គង់​ដា​ ដោយ​បាន​ប្រាប់ ​AFP ​ថា​៖ «​សត្រូវ​បាន​ចូល​ទៅ​ក្នុង​តំបន់​ Boikene ​ហើយ​បាន​សម្លាប់​ជន​ស៊ី​​វិល​ ៨​ នាក់»​។​

​អ្នក​ឆ្លើយ​ឆ្លង​ AFP ​ម្នាក់​បាន​មើល​ឃើញ​ថា​ បន្ទាប់​មក​ពល​រដ្ឋ​ហិង្សា​ក្នុង​តំបន់​ បាន​ដុត​សា​លា​ក្រុង​មួយ​ផ្នែក​ ហើយ​បន្ទាប់​មក​បាន​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​ជំរំ​របស់​បេស​ក​កម្ម​រក្សា​សន្តិ​ភាព​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​សាធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ ​(MONUSCO)​ នៅ​ជាយ​ក្រុង​ប៊េ​​នី​។​

​មាន​ការ​ប្រមូល​ម្តុំ​តវ៉ា​ជា​បន្ត​បន្ទាប់ ​ប្រឆាំង​កង​កម្លាំង​ និង​ក្រុម​រក្សា​សន្តិ​ភាព​ក្នុង​តំបន់​នៅ​ក្នុង​ទី​ក្រុង​ប៊េ​នី​ ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​បរា​ជ័យ​ ក្នុង​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​កង​កម្លាំង​ជី​វ​ពល​សម្ព័ន្ធ​មិត្ត​ប្រជា​ធិប​តេយ្យ ​(ADF)​៕ ​SK