ក្រុងវ៉ាស៊ីនតោន: កាលពីថ្ងៃអង្គារ មន្ត្រីយោធាអាមេរិកមួយរូបបានឲ្យដឹងថា ក្រុមយុទ្ធជនគាំទ្រដោយអាមេរិកមួយចំនួនដែលបានលះបង់ប្រតិបត្តិការវាយប្រហារប្រឆាំងក្រុមរដ្ឋអ៊ិស្លាម (IS) នៅក្នុងទឹកដីស៊ីរីបានចាប់ផ្តើមវិលត្រឡប់ទៅចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ។
ក្រុមសមាជិកឃើដ នៅក្នុងជួរកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលចម្រុះដោយក្រុមឃើដ ក្រុមអារ៉ាប់នៅស៊ីរី និងក្រុមផ្សេងៗទៀត បាននាំគ្នាចេញពីតំបន់ជ្រលងនៃទន្លេអឺហ្រ្វាតភាគកណ្តាលនៅក្នុងខែកុម្ភៈ បន្ទាប់ពីតួកគី បានបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីស៊ីរី និងបានបើកប្រតិបត្តិការមួយប្រឆាំងក្រុមជនសកម្មប្រយុទ្ធអង្គភាពកងការពារប្រជាជនឃើដ (YPG) នៅក្នុងដែនដីអាហ្រ្វីនរបស់ខ្លួន។
តួកគី បានបណ្តេញក្រុមនេះចេញពីទីក្រុងកាលពីថ្ងៃទី ១៨ ខែមីនា។ ការចាកចេញភ្លាមៗ របស់ក្រុមយុទ្ធជន SDF បានធ្វើឲ្យមានការយឺតយ៉ាវ នៅក្នុងការបំពេញបេសកកម្មប្រឆាំងក្រុម IS នៅក្នុងតំបន់ឈរជើងរបស់ក្រុមជីហាដសេសសល់ដទៃទៀត ពីតាមបណ្តោយដងទន្លេខាងលើ។ លោក Ryan Dillon ថ្លែងថា៖ «យើងត្រូវបានលើកទឹកចិត្ត តាមរយៈការវិលត្រឡប់មកវិញរបស់កងកម្លាំង SDF៕